Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ះទង្គិចគ្នាមួយប្រាវរវាង ក្រុមតាលីបង់ និងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅ អាហ្វហ្គានីស្ថាន ស្លាប់ និងរបួសច្រើននាក់

បានផុស

នៅ

ប្រភពមួយបានប្រាប់សារព័ត៌មាន Sputnik ថា មនុស្ស ៤ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយរវាងក្រុមតាលីបង់ និងខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Parwan ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មនុស្សដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ហើយគេមិនដឹងថាតើមានសមាជិកតាលីបង់ណាមួយនៅក្នុងបញ្ជីជនរងគ្រោះនោះនៅឡើយទេ ។

គួររំឭកថា ក្រុមតាលីបង់បានចូលទីក្រុងកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ដោយបញ្ចប់ការវាយលុករយៈពេល ១ សប្តាហ៍ ហើយជាលទ្ធផលបានដួលរលំរដ្ឋាភិបាលដែលគាំទ្រដោយអាមេរិក ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani ដែលអន្តរជាតិទទួលស្គាល់បានលាលែងពីតំណែង ហើយចាកចេញពីប្រទេសទៅកាន់អារ៉ាប់រួម ។

បន្ថែមពីនេះ ការដណ្តើមអំណាចរបស់ក្រុមតាលីបង់ បានបង្ខំឲ្យជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ស្វែងរកការរត់គេចពីប្រទេស ដោយសារខ្លាចការសងសឹកពីក្រុមសកម្មប្រយុទ្ធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ពេលនេះ ក្រុមតាលីបង់ មានកងកម្លាំងដែនអាកាស ខ្លាំងជាងសមាជិក អង្គការណាតូ ដល់ទៅ ១០ប្រទេសឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម