ព័ត៌មានអន្ដរជាតិ
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាច្រើននាក់នៅហាងការ៉េមក្នុងប្រទេសសូម៉ាលី
យោងតាមប្រភពពីមន្រ្តីប៉ូលិសបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួនឯងនៅក្នុងហាងការ៉េមមួយកន្លែងនៅរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលីដោយបានសម្លាប់មនុស្ស ៧ នាក់ ។
មន្រ្តីប៉ូលិសជាន់ខ្ពស់លោក Mohamed Dahir បាននិយាយថា មនុស្ស ១០ នាក់ផ្សេងទៀតក៏បានរងរបួសផងដែរនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ ។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ។ ភោជនីយដ្ឋាន Gelato Divino មានទីតាំងនៅជិតតំបន់ K4 Junction ស្ថិតនៅចំកណ្តាលក្រុង Mogadishu ជិតអាកាសយានដ្ឋានអន្តរជាតិ ។

ការវាយប្រហារចុងក្រោយនេះកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីមនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅទីក្រុង Mogadishu កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា បន្ទាប់ពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅក្នុងភោជនីយដ្ឋានមួយនៅក្បែរសាលាប៉ូលិស ។
គេមិនទាន់ដឹងច្បាស់ថានរណាជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះកាលពីថ្ងៃសុក្រនោះទេ ប៉ុន្តែក្រុមប្រដាប់អាវុធ al-Shabab ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមអាល់កៃដាតែងតែធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងរដ្ឋធានី និងកន្លែងផ្សេងទៀតរួមទាំងការវាយប្រហារនៅថ្ងៃទី ១៧ ខែវិច្ឆិកា ផងដែរ ។
មនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលសូម៉ាលីក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ។ នៅក្នុងខែសីហាជនស៊ីវិល ១០ នាក់ និងមន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំភ្លើង និងគ្រាប់បែកដោយក្រុម al-Shabab នៅលើសណ្ឋាគារឆ្នេរខ្សាច់ដ៏ខ្ពស់មួយនៅក្នុងរដ្ឋធានី ។

នៅខែដដែលនោះយុទ្ធជន al-Shabab ចំនួន ៤ នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារកណ្តាលរបស់ទីក្រុង Mogadishu ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខ បន្ទាប់ពីពួកគេបានបាញ់តដៃនៅឯទីតាំងនោះ ។
យ៉ាងហោចណាស់មានមនុស្ស ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតនៅក្នុងខែសីហា នៅពេលដែលគ្រាប់បែកក្នុងរថយន្តបានផ្ទុះឡើងនៅឯមូលដ្ឋានកងទ័ពក្នុងទីក្រុង Mogadishu ដែលសមាជិកនៃកងទ័ពជាតិសូម៉ាលីបានឈរជើង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ