ព័ត៌មានអន្ដរជាតិ
ត្រាំ មើលឃើញតំណែងប្រធានាធិបតីឆ្នាំ ២០២៤ ដោយសារការដើរខុសផ្លូវរបស់លោក បៃដិន នៅអាហ្វហ្គានីស្ថាន
សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក ដូណាល់ ត្រាំ បាននិយាយថា លោក ត្រាំ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការជួបគ្នាម្តងទៀតជាមួយលោក ចូ បៃដិន ហើយសង្ឃឹមទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ បន្ទាប់ពីការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ។

អតីតអ្នកនាំពាក្យម្នាក់ និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ២ រូបទៀតបាននិយាយថា ចិត្តរបស់អតីតប្រធានាធិបតីរូបនេះត្រូវបានបង្កើតឡើងវិញ ក្រោយមើលឃើញការប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋចេញពីស្ថានទូតក្រុងកាប៊ុល បន្ទាប់ពីក្រុមតាលីបង់បានដើរចូលរដ្ឋធានីអាហ្វហ្គានីស្ថានដោយគ្មានការប្រឆាំង និងបណ្តាលឲ្យមនុស្សជាង ២០០ នាក់ស្លាប់ ។
អ្នកទាំងនោះរួមមានបុគ្គលិកអាមេរិក ១៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតដោយក្រុម ISIS-K ហើយជាការបាត់បង់យោធាអាមេរិកដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១១ មក ។

ទន្ទឹមនោះ មន្រ្តីម្នាក់របស់រដ្ឋបាលលោក ត្រាំ ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ការដោះស្រាយការដកទ័ពរបស់លោក បៃដិន បានធ្វើឲ្យការប្តេជ្ញាចិត្តរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែខ្លាំងឡើងក្នុងការស្វែងរកការបោះឆ្នោតម្តងទៀត ហើយវាបានបញ្ចុះបញ្ចូលជនជាតិអាមេរិកអំពីជម្រើសនេះ” ។
គួរបញ្ជាក់ថា លោក ចូ បៃដិន បានរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាហេតុធ្វើឲ្យក្រុមតាលីបង់វាយលុកចូលដល់ទីក្រុងកាប៊ុល និងបានប្រកាសគ្រប់គ្រងប្រទេសនេះ ក្រោយការបិទបញ្ចប់ជម្លៀសពលរដ្ឋរបស់ខ្លួនកាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកស្គាល់ Mullah Akhund មេដឹកនាំ រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


