ព័ត៌មានអន្ដរជាតិ
ស៊ីរ៉ែនប្រកាសអាសន្នពីអគ្គិភ័យលាន់ទ្រហឹងក្នុងបន្ទប់ស្នូលនៅស្ថានីយអវកាសអន្តរជាតិ ក្រោយក្រុមនាវិក រុស្ស៊ី បញ្ចូលថ្មចោល
អ្នកនាំពាក្យរបស់សាជីវកម្មអវកាសរុស្ស៊ី Roscosmos បានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍នេះថា ស៊ីរ៉ែនប្រកាសអាសន្នពីអគ្គិភ័យ ត្រូវបានបន្លឺឡើងនៅស្ថានីយអវកាសអន្តរជាតិ (ISS) អំឡុងពេលបញ្ចូលថ្ម ហើយប្រព័ន្ធបន្សុតខ្យល់ក៏ត្រូវបានបើកផងដែរដើម្បីកម្ចាត់ផ្សែង ខណៈពេលនេះប្រព័ន្ធ ISS ទាំងអស់បច្ចុប្បន្នដំណើរការធម្មតា ។

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អវកាសយានិករុស្ស៊ីបានរាយការណ៍ថា មានផ្សែង និងក្លិនឆ្ងៀមប្លាស្ទិកដែលឆេះនៅក្នុងបន្ទប់ស្នូល Zvezda របស់រុស្ស៊ី ។
អ្នកនាំពាក្យខាងលើបានបញ្ជាក់ទៀតថា “នៅព្រឹកម៉ោង ៤ និង ៥៥ នាទី សំឡេងស៊ីរ៉ែនរោទិ៍ត្រូវបានកើតឡើងនៅក្នុងបន្ទប់ស្នូល Zvezda នៃផ្នែកស្ថានីយ ISS របស់រុស្ស៊ី ក្នុងអំឡុងពេលបញ្ចូលថ្មដោយស្វ័យប្រវត្តិ” ។

ទន្ទឹមនោះ ដើម្បីកម្ចាត់ផ្សែង ឬភ្លើងឆេះដែលអាចកើតមាន ក្រុមនាវិកបានបើកតម្រងសម្អាតបរិស្ថាន AFOT ហើយពេលនេះប្រព័ន្ធទាំងអស់ដំណើរការជាធម្មតា ស្របតាមស្តង់ដារលម្ហអាកាស ។
ជាចុងក្រោយ Roscosmos អះអាងថា បច្ចុប្បន្នអវកាសយានិករុស្ស៊ីបន្តត្រៀមរៀបចំសម្រាប់ការដើរក្នុងលម្អអាកាសរបស់ពួកគេ ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ដោយគ្មានគម្រោងពន្យារពេលនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UP
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


