Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាំព្យាបាលកូវីដឆ្ពុងតាមច្រមុះរបស់ រុស្ស៊ី បង្ហាញលទ្ធផលដ៏អស្ចារ្យក្នុងការសាកល្បង និងជិតសម្រេចប្រើជាផ្លូវការ

បានផុស

នៅ

ថ្នាំព្យាបាលជំងឺកូវីដឈ្មោះ MIR-19 ដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារជីវវេជ្ជសាស្ត្រសហព័ន្ធរុស្ស៊ី (FMBA) កំពុងបង្ហាញលទ្ធផលដ៏អស្ចារ្យ ខណៈការសាកល្បងដំណាក់កាលទី ២ ជិតឈានដល់ទីបញ្ចប់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sputnik លោកស្រី Daria Kryuchko នាយកផ្នែកវេជ្ជសាស្រ្តបច្ចេកវិទ្យាឱសថរបស់ FMBA បាននិយាយថា “ការសាកល្បងដំណាក់កាលទី ១ បានបញ្ចប់នៅខែឧសភាខណៈថ្នាំនេះបានបញ្ជាក់ពីភាពធន់ល្អ និងសុវត្ថិភាពពេញលេញ ហើយឥឡូវនេះដំណាក់កាលទី ២ កំពុងដំណើរការដើម្បីបង្ហាញពីប្រសិទ្ធភាពថ្នាំ MIR-19 ចំពោះអ្នកដែលឆ្លងកូវីដ ។ រហូតមកដល់ពេលនេះមិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយត្រូវបានចុះបញ្ជីនោះទេ” ។

លោកស្រី Kryuchko បានបន្ថែមថា “ចំណែកការសាកល្បងដំណាក់កាលទី ២ ឥឡូវនេះជិតឈានដល់ទីបញ្ចប់ហើយ បន្ទាប់ពីនោះយើងនឹងបញ្ជូនកញ្ចប់ឯកសារសម្រាប់ការចុះបញ្ជីប្រើប្រាស់ជាផ្លូវការ” ។

លោកស្រីបញ្ជាក់ថា “យើងបានជ្រើសរើសអ្នកចូលរួមសាកល្បងចំនួន ២ ភាគ ៣ រួចទៅហើយ ហើយថ្នាំនេះកំពុងបង្ហាញពីប្រសិទ្ធភាពល្អ ហើយយើងសង្ឃឹមថា ថ្នាំនេះនឹងបន្តល្អបន្ថែមទៀតក្នុងការសាកល្បងដំណាក់កាលចុងក្រោយ” ។

គួរបញ្ជាក់ថា MIR-19 គឺជាថ្នាំប្រកបដោយភាពច្នៃប្រឌិត ពោលវារារាំងទីតាំងហ្សែនជំងឺកូវីដ ១៩ ដែលទទួលខុសត្រូវចំពោះការចម្លងរបស់វា ហើយថ្នាំនេះគឺប្រើតាមរយៈការឆ្ពុងច្រមុះ ខណៈវាពឹងផ្អែកលើកោសិកាចំនួន ២ ក្នុងការវាយបំបាក់ជំងឺកូវីដ ១៩ គឺកោសិកា RNA និងកោសិកាដឹកជញ្ជូន Peptide ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី បង្កើតឧបករណ៍តេស្តរហ័សមានសមត្ថភាពរកឃើញវីរុសបំប្លែងខ្លួនច្រើនប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម