Connect with us

ព័ត៌មានអន្ដរជាតិ

មកមើលរូបភាពសំណល់យោធាក្នុងមូលដ្ឋានទ័ពសូវៀតដែលគេបោះបង់ចោលរាប់សិបឆ្នាំមកហើយ

បានផុស

នៅ

អ្នកថតរូបម្នាក់បានចាប់យករូបភាពមិនគួរឲ្យជឿនៃសំណល់យោធាដែលធ្លាប់តែអស្ចារ្យរបស់សហភាពសូវៀត។

រូបថតពីលើអាកាសបានបង្ហាញរថក្រោះយ៉ាងតិចមួយពាន់គ្រឿងដែលត្រូវបានគេបោះបង់ចោលនៅចុងភាគខាងកើតប្រទេសរុស្ស៊ីបន្ទាប់ពីការដួលរលំ សហភាពសូវៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពមួយទៀតបានបង្ហាញពីយន្ដហោះចម្បាំងធុន MiG-23 ចំនួនពីរគ្រឿងដែលត្រូវបានទុកចោលអស់រយៈពេល២៥ឆ្នាំនៅឯអតីតមូលដ្ឋានសូវៀតដែលគេបោះបង់ចោល។

យន្ដហោះទាំងនោះត្រូវបានទុកចោលក្នុងឃ្លាំងនៅឯមូលដ្ឋានទ័ពអាកាស Sakhalin។

រូបភាពផ្សេងទៀតបានបង្ហាញពីជួរឧទ្ធម្ភាគចក្រដែលគេបោះបង់ចោល ដោយស្លាបនិងគ្រឿងមានតម្លៃផ្សេងទៀតត្រូវបានគេរុះរើ។

ឧទ្ធម្ភាគចក្រត្រូវបានទុកឲ្យច្រេះស៊ីបន្ទាប់ពីហិរញ្ញប្បទានរដ្ឋសម្រាប់សាលាហោះហើរបានបញ្ចប់។

រូបភាពទាំងនេះត្រូវបានថតដោយអ្នកថតរូបទីក្រុងមូស្គូឈ្មោះ Lana Sator នៅពេលនាងធ្វើដំណើរពាសពេញប្រទេសដោយរកឃើញវត្ថុសម័យដើមដែលត្រូវបានគេបំភ្លេចចោលក្នុងរដ្ឋកុម្មុយនិស្តដែលបានដួលរលំ។

ស្រ្តីអាយុ៣១ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំកំពុងព្យាយាមធ្វើឲ្យមនុស្សមានអារម្មណ៍បែបសិល្បៈនិងបរិយាកាសនិងថាមពលនៃទីកន្លែងដែលត្រូវគេបោះបង់ចោល។ រូបថតដែលខ្ញុំបានថតពីលើអាកាសមើលទៅពិតជាអស្ចារ្យនិងមានថាមពលណាស់”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤៤ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៥៥ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៥៨ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម