ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រុងជើងការខ្ពស់ បន្ទាប់ពី អ៊ីរ៉ង់ គំរាមសងសឹក
អង្គការសហប្រជាជាតិ ទទូចឲ្យមានការអត់ធ្មត់ ខណៈដែលក្រុង Tehran ប្ដេជ្ញាសងសឹកចំពោះអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដែលត្រូវបានគេសម្លាប់។
សារព័ត៌មាន N12 របស់អ៊ីស្រាអែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែលបានដាក់ស្ថានទូតរបស់ខ្លួននៅជុំវិញពិភពលោកឲ្យប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការគំរាមសងសឹកពីអ៊ីរ៉ង់ នៃការស្លាប់របស់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរម្នាក់នៅជិតទីក្រុងTehran។

គួររំលឹកថា អ៊ីរ៉ង់បានស្ដីបន្ទោសអ៊ីស្រាអែលចំពោះការស្លាប់របស់លោក Mohsen Fakhrizadeh ដែលបានស្លាប់កាលពីថ្ងៃសុក្រ ដែលលោកត្រូវបានគេធ្វើឃាតនៅក្បែរទីក្រុងTehran ។ លោក Fakhrizadeh បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារមួយនៅក្រុង Absard ក្នុងតំបន់ Damavand ។
ជាមួយគ្នានេះដែរ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានទាមទារ“ ការដាក់ទណ្ឌកម្មឲ្យមានភាពច្បាស់លាស់” នៃអ្នកដែលនៅពីក្រោយការសម្លាប់ ដែលបានបង្កើនការភ័យខ្លាចនៃភាពតានតឹងឡើងវិញនៅទូទាំងមជ្ឈិមបូព៌ា។
នៅក្រុង Tehran ក្រុមអ្នកតវ៉ាមួយក្រុមតូចបានដុតរូបរបស់លោក ដូណាល់ ត្រាំ និងប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ដែលបាននិយាយថា រដ្ឋបាលរបស់លោកនឹងពិចារណាការជួលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ Tehran ជាមួយមហាអំណាចពិភពលោក។ ក្រុមអ្នកតវ៉ាបានរិះគន់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលបានជួយចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយបង្ហាញពីបញ្ហាប្រឈមនៅចំពោះមុខទីក្រុង Tehran ប្រសិនបើមន្ត្រីបានជ្រើសរើសត្រឡប់មកវិញនូវកិច្ចព្រមព្រៀងនេះ។

ដោយឡែកលោក Farhan Haq អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរក្សាការអត់ធ្មត់និងជៀសវាងការកើនឡើងនៃភាពតានតឹង។
លោកមានប្រសាសន៍ថា “ យើងជំរុញការអត់ធ្មត់ និងភាពចាំបាច់ដើម្បីជៀសវាងរាល់សកម្មភាពដែលអាចនាំឲ្យមានការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់” ។
គួរបញ្ជាក់ថាលោក Fakhrizadeh បានដឹកនាំកម្មវិធីដែលមានឈ្មោះថា AMAD របស់អ៊ីរ៉ង់ ដែលអ៊ីស្រាអែលនិងលោកខាងលិចបានចោទប្រកាន់ថា ជាប្រតិបត្តិការយោធាមួយដែលសម្លឹងមើលលទ្ធភាពនៃការបង្កើតអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖arabnews
ចុចអាន៖អ៊ីរ៉ង់ប្តេជ្ញាសងសឹកចំពោះការធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួនឲ្យដូចរន្ទះ
ចុចអាន៖អតីតប្រធានាធិបតីហុងឌូរ៉ាស ត្រូវឃាត់ខ្លួននៅព្រលានយន្តហោះ ដោយសារតែលុយច្រើនពេក
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


