រកឃើញវ៉ាក់សាំង ខ្លាំងជាងគេ ប្រឆាំងកូវីដបំប្លែងខ្លួន Delta
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រកឃើញវ៉ាក់សាំង ខ្លាំងជាងគេ ប្រឆាំងកូវីដបំប្លែងខ្លួន Delta

បានផុស

នៅ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គឺមានប្រសិទ្ធភាពទប់ស្កាត់ការចូលព្យាបាលក្នុងមន្ទីរពេទ្យនិង ការបញ្ជូនទៅសង្គ្រោះបន្ទាន់ ដែលបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងខ្លួន Delta។ នេះបើយោងតាមការសិក្សារបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវដែលប្រើទិន្នន័យជាតិ ក៏បានបង្ហាញផងដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំង Delta ជាងវ៉ាក់សាំង Pfizer និង Johnson & Johnson។

វ៉ាក់សាំង Moderna

អ្នកនិពន្ធការសិក្សាលោក Shaun Grannis អនុប្រធានផ្នែកទិន្នន័យនិងវិភាគនៅវិទ្យាស្ថាន Regenstrief សហរដ្ឋអាមេរិក បាននិយាយថា “ទិន្នន័យជាក់ស្តែងទាំងនេះបង្ហាញថា វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយការចូលមន្ទីរពេទ្យនិងការសង្គ្រោះបន្ទាន់ ទាក់ទងនឹងជំងឺកូវីដ-១៩ ថ្វីបើមានវត្តមានវីរុសកូវីដបំប្លែងខ្លួនថ្មីក៏ដោយ”។

លោក Grannis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមផ្តល់អនុសាសន៍យ៉ាងខ្លាំងចំពោះការចាក់វ៉ាក់សាំង សម្រាប់អ្នកដែលមានសិទ្ធិកាត់បន្ថយជំងឺធ្ងន់ធ្ងរនិងជួយសម្រួលដល់ប្រព័ន្ធថែទាំសុខភាពរបស់យើង”។

វ៉ាក់សាំង Pfizer

អ្នកនិពន្ធបានកត់សម្គាល់ថា បណ្តាញ VISION របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានវិភាគលើអ្នកជំងឺជាង ៣២,០០០នាក់ មកពីរដ្ឋចំនួន៩ ក្នុងកំឡុងខែមិថុនា ខែកក្កដានិងសីហាឆ្នាំ ២០២១ នៅពេលវីរុសបំប្លែងខ្លួន Delta បានក្លាយជាមេរោគលេចធ្លោ។

នៅក្នុងកំឡុងពេលសិក្សានេះ វ៉ាក់សាំង Moderna មានប្រសិទ្ធភាព៩៥ភាគរយ ក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យ ក្នុងចំណោមមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

វ៉ាក់សាំង  Johnson & Johnson

ចំណែកវ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៨០ ភាគរយខណៈ Johnson & Johnson មានប្រសិទ្ធភាព ៦០ ភាគរយក្នុងការទប់ស្កាត់ការចូលមន្ទីរពេទ្យ ក្នុងចំណោមមនុស្ស មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

នៅពេលនិយាយអំពីការទប់ស្កាត់ការបញ្ជូនទៅសង្គ្រោះបន្ទាន់វិញ ការវិភាគបានបង្ហាញថា វ៉ាក់សាំង Moderna មានប្រសិទ្ធភាព៩២ភាគរយ Pfizer មានប្រសិទ្ធភាព៧៧ភាគរយ ខណៈ Johnson & Johnson មានប្រសិទ្ធភាព៦៥ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ នេះ ប្រសិទ្ធភាពរបស់វ៉ាក់សាំង Sinovac ប្រឆាំងកូវីដបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services