ព័ត៌មានអន្ដរជាតិ
តម្លៃព្យាបាលអ្នកជំងឺកូវីដមិនទាន់ចាក់វ៉ាក់សាំងនៅអាមេរិកម្នាក់ៗខ្ទង់២ម៉ឺនដុល្លារ
តាមការវិភាគថ្មីមួយចេញផ្សាយនៅថ្ងៃអង្គារ៍ដោយបានប៉ាន់ស្មានពីចំនួនទឹកប្រាក់ចំណាយលើការព្យាបាលអ្នកជំងឺកូវីដ-១៩អាមេរិកដែលមិនទាន់ចាក់វ៉ាក់សាំងគឺ ៥.៧ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ៣ខែចុងក្រោយ។
នេះជាទិន្នន័យថ្មីបំផុតដែលគណនាចំពេលកើនឡើងអ្នកឆ្លងកូវីដចូលមន្ទីរពេទ្យនៅក្នុងខែសីហាដែលការសិក្សាបានប៉ាន់ស្មានពីការចំណាយចំនួន ៣.៧ប៊ីលានដុល្លារអាមេរិកត្រឹមមួយខែ។
ការវិភាគទិន្នន័យរបស់ មូលនិធិគ្រួសារ Kaiser (KFF) បានរកឃើញដោយប្រើប្រាស់ទិន្នន័យពីមជ្ឈមណ្ឌលសេវាកម្មថែទាំ Medicare និង Medicaid ព្រមទាំងការសិក្សាជាច្រើនទៀតពីតម្លៃព្យាបាលថា តម្លៃព្យាបាលអ្នកជំងឺកូវីដដែលអាចការពារបាននៅមន្ទីរពេទ្យម្នាក់ៗអស់ប្រហែលជា២ម៉ឺនដុល្លារអាមេរិក។

យោងតាមការវិភាគទិន្នន័យរបស់ KFF ពីក្រសួងសុខាភិបាល និងសេវាមនុស្សជាតិអាមេរិក និងពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) បង្ហាញថា អាមេរិកមានអ្នកជំងឺកូវីដចូលមន្ទីរពេទ្យដែលអាចការពារបានចំនួន ២៨៧ ០០០នាក់ពីខែមិថុនា និងសីហា។
អ្នកធ្វើការសិក្សាបានប្រើអ្នកជំងឺចូលមន្ទីរពេទ្យដែលអាច«ការពារបាន»គឺសំដៅទៅលើអ្នកជំងឺកូវីដដែលមិនទាន់ចាក់វ៉ាក់សាំងសម្រាប់ការព្យាបាលនៅមន្ទីរពេទ្យកម្រិតបឋម ខណៈការគណនាសម្រាប់ការឆ្លងក្រោយពេលចាក់វ៉ាក់សាំងក៏ត្រូវបានគេរំពឹងទុក ប្រសិនបើប្រជាជនចាក់វ៉ាក់សាំងរួច។
ចំនួនទាំងនេះរួមបញ្ចូលគ្នាគឺការចំណាយសរុបអស់៥.៧ប៊ីលានដុល្លារអាមេរិកលើអ្នកជំងឺចូលមន្ទីរពេទ្យដែលអាចការពារបានក្នុងរយៈពេលតែ៣ខែចុងក្រោយ។ អ្នកស្រាវជ្រាវបាននិយាយថា ចំនួននេះគឺទំនងជាការប៉ាន់ស្មានលើទំហំចំណាយចុងក្រោយ។
«តួលេខប្រហាក់ប្រហែលគ្នានេះទំនងជាការវាយតម្លៃទាបនៃបន្ទុកចំណាយលើការព្យាបាលអ្នកជំងឺកូវីដធំពេញវ័យដែលមិនទាន់ចាក់វ៉ាក់សាំង»។ អ្នកស្រីស្រាវជ្រាវបាននិយាយ។
ការសិក្សាមិនបានគិតទៅលើថ្លៃព្យាបាលអ្នកជំងឺនៅខាងក្រៅទេ ហើយទិន្នន័យខ្លះបង្ហាញពីថ្លៃព្យាបាលអ្នកជំងឺកូវីដនៅមន្ទីរពេទ្យប្រហែលជាខ្ពស់ជាង២ម៉ឺនដុល្លារអាមេរិកថែមទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


