Hot News! រញ្ជួយដីខ្លាំងក្លាកម្រិត ៦.០ រ៉ិចទ័រនៅ ចិន កំពុងបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

Hot News! រញ្ជួយដីខ្លាំងក្លាកម្រិត ៦.០ រ៉ិចទ័រនៅ ចិន កំពុងបង្កឲ្យមានមនុស្សស្លាប់ និងរងរបួស

បានផុស

នៅ

អាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្ស ២ នាក់បានស្លាប់ និង ៣ នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័របានវាយប្រហារតំបន់ Luxian ក្នុងទីក្រុង Luzhou ខេត្ត Sichuan ភាគនិរតីប្រទេសចិន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរបាននិយាយទៀតថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅវេលាម៉ោង ៤ និង ៣៣ នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងប៉េកាំង) ។

យោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិនបានឲ្យដឹងថា ការរញ្ជួយដីនេះបានកើតឡើងនៅជម្រៅ ១០ គីឡូម៉ែត្រ ហើយចំណុចកណ្តាលរបស់វាត្រូវបានគេតាមដាននៅរយៈទទឹងខាងជើង ២៩.២ ដឺក្រេនិងរយៈបណ្ដោយខាងកើត ១០៥.៣៤ ដឺក្រេ ។

ទន្ទឹមនោះ ទីក្រុង Luzhou ក៏បានដាក់ចេញនូវការឆ្លើយតបគ្រោះអាសន្នកម្រិតទីមួយ ពោលជាកម្រិតដែលខ្ពស់បំផុតនៅក្នុងប្រព័ន្ធចំនួន ៤ ថ្នាក់របស់ប្រទេសចិន ។

ស្របពេលជាមួយគ្នានេះ ទីក្រុង Luzhou បានដាក់ពង្រាយក្រុមអ្នកស៊ើបអង្កេត និងមន្រ្តីជួយសង្គ្រោះអំពីគ្រោះមហន្តរាយនេះ ខណៈក្រុមអាជ្ញាធរខេត្តបានផ្តួចផ្តើមការឆ្លើយតបជួយសង្គ្រោះដល់កម្រិតទី ២ ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ រយៈពេល ៤ ថ្ងៃប៉ុណ្ណោះ ជើងហោះហើររបស់ ហុងកុង រងការគំរាមបំផ្ទុះគ្រាប់បែកដល់ទៅ ២ លើក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services