ព័ត៌មានអន្ដរជាតិ
មហិច្ឆតាធំ ឥណ្ឌូណេស៊ីកំពុងចរចាជាមួយ WHO ធ្វើជាមណ្ឌលផលិតវ៉ាក់សាំងជាសកល
ប្រទេសឥណ្ឌូណេស៊ីកំពុងស្ថិតក្នុងការពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) និងក្រុមហ៊ុនឱសថ៦ផ្សេងទៀតដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ជាសកល។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយ។
លំអិតពីយុទ្ធសាស្ត្រមហិច្ឆតាធំជាលើកដំបូងនេះ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី Budi Gunadi Sadikin បានឲ្យដឹងថា ឥណ្ឌូណេស៊ីមានគំនិតផ្តួចផ្តើមជាអាទិភាពដោយទិញវ៉ាក់សាំងបង្ការកូវីដ-១៩ពីក្រុមហ៊ុនផលិតនានាដែលចែកបច្ចេកវិទ្យា និងបង្កើតទីតាំងផលិតនៅប្រទេសឥណ្ឌូណេស៊ី។

«យើងកំពុងធ្វើការជាមួយ WHO ដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំង mRNA ជាសកល»។ លោកមានប្រសាសន៍ និងបន្ថែមថា លោកបានជជែក និងបញ្ចុះបញ្ចូលផ្ទាល់ជាមួយលោក Tedros Adhanom Ghebreyesus អគ្គលេខាធិការអង្គការសុខភាពពិភពលោកនៅពេលដំណើរទស្សនកិច្ចទៅអឺរ៉ុបកាលពីដើមខែនេះ។
«WHO បានដាក់គោលដៅអាហ្វ្រិកខាងត្បូងជាទីតាំងទី១ ហើយខ្ញុំបាននិយាយថា ឥណ្ឌូណេស៊ីគួរជាទីតាំងទី២»។ លោករដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់។
មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាថ្មីគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ WHO ដើម្បីចែកចាយទូទាំងពិភពលោកកាន់តែធំទូលំទូលាយចំពោះការផលិតវ៉ាក់សាំង និងកសាងសមត្ថភាពនៅក្នុងប្រទេសកំពុងអភិវឌ្ឍដើម្បីផលិតវ៉ាក់សាំងជំនាន់ថ្មីដូចជា Moderna និង Pfizer ដែលអាចបង្កើនល្បឿនទប់ស្កាត់វីរុសកូវីដបំប្លែងឲ្យបានឆាប់រហ័ស។
មន្ត្រីជាន់ខ្ពស់របស់ WHO ម្នាក់បាននិយាយថា កិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍការផលិតវ៉ាក់សាំងបង្ការកូវីដ-១៩នៅអាហ្វ្រិកខាងត្បូងនឹងផ្តោតលើការចម្លងតាមវ៉ាក់សាំង Moderna ប៉ុន្តែកង្វះការវិវត្តក្នុងការពិភាក្សាជាមួយក្រុមហ៊ុនអាមេរិកមានន័យថា គម្រោងនឹងត្រូវប្រើពេលយូរបន្ថែមទៀត។
លោក Budi បាននិយាយថា ឥណ្ឌូណេស៊ីចង់បង្កើតអ្នកជំនាញនៅក្នុងវ៉ាក់សាំង mRNA និងវ៉ាក់សាំងផ្សេងៗទៀតដែលផលិតដោយ AstraZeneca។
អ្នកនាំពាក្យ WHO ម្នាក់បាននិយាយថា ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន២៥មានចំណាប់អារម្មណ៍ធ្វើជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងជាសកល។
លោក Budi និយាយថា ឥណ្ឌូណេស៊ីមានទីតាំងល្អក្នុងការនាំចេញវ៉ាក់សាំងទូទាំងពិភពលោក ជាពិសេសគឺជាប្រទេសដែលមានប្រជាជនមូស្លីមច្រើនជាងគេបំផុតក្នុងលោក ហើយអាចធានាថា វ៉ាក់សាំងរបស់ខ្លួនសមស្របតាមសាសនាឥស្លាម។
លោក Budi បន្ថែមថា ក្រុមហ៊ុនឱសថឥណ្ឌូណេស៊ីជាច្រើនកំពុងស្ថិតក្នុងការពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនានាដូចជា Anhui, Walvax, Sinovac, Genexine, Arcturus Therapeutics និង Novavax។ ការពិភាក្សាចាប់ផ្តើមពីមូលដ្ឋានដោយការបំពេញ និងបញ្ចប់រហូតដល់ការផលិត និងការស្រាវជ្រាវ ព្រមទាំងការអភិវឌ្ឍ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


