ព័ត៌មានអន្ដរជាតិ
សិង្ហបុរី ព្យួរអាជ្ញាប័ណ្ណគេហទំព័រ ព័ត៌មាន ដោយសារមិនព្រមប្រកាសប្រភពមូលនិធិ
អាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ Infocomm (IMDA) បានព្យួរអាជ្ញាប័ណ្ណរបស់គេហទំព័រសង្គមនិយម The Online Citizen ដោយសារខកខាន មិនបានប្រកាសប្រភពមូលនិធិរបស់ខ្លួន។
ដូច្នេះ គេហទំព័រនេះ ត្រូវបានហាមឃាត់មិនឲ្យបង្ហោះអត្ថបទ នៅលើគេហទំព័ររបស់ខ្លួនក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមនិងគណនី ដែលត្រូវបានបញ្ជាឲ្យបិទនៅត្រឹមម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារទី១៤ខែកញ្ញា, IMDA ដែលគ្រប់គ្រងអ្នកផ្តល់មាតិកាអ៊ីនធើណិតបាននិយាយថា មួយលើកជាពីរលើក TOC មិនបានប្រកាសអំពីប្រភពមូលនិធិទាំងអស់ នៅក្នុងសេចក្តីប្រកាសប្រចាំឆ្នាំ២០២០របស់ខ្លួនទេ បើទោះបីជាមានការក្រើនរំលឹកនិងការពន្យារបន្ថែមក៏ដោយ។
ប្រសិនបើ TOC មិនគោរពតាមការផ្អាកទេនោះ, IMDA អាចចាត់វិធានការដើម្បីរឹតបន្តឹងការចូលមើលគេហទំព័រ TOC ហើយអាចនាំមន្ត្រីរបស់ខ្លួន ទៅទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌក្រោមច្បាប់ផ្សព្វផ្សាយ។

IMDA និយាយថា TOC មានពេលរហូតដល់ថ្ងៃទី២៨ខែកញ្ញា ដើម្បីផ្តល់ការលាតត្រដាង ដូច្នេះអាចត្រូវនឹងច្បាប់។
អាជ្ញាធរអាចលុបចោលអាជ្ញាប័ណ្ណរបស់ TOC ប្រសិនបើពួកគេមិនផ្តល់ព័ត៌មានបន្ថែម ដើម្បីបញ្ជាក់អំពីការអនុវត្តពេញលេញជាមួយច្បាប់ផ្សាយ។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រសង្គមសាស្ត្របានប្រាប់ IMDA មុននេះថា ខ្លួនគ្មានបំណងអនុវត្តតាមកាតព្វកិច្ច ក្រោមច្បាប់នោះទេ។

អាជ្ញាប័ណ្ណ តម្រូវឲ្យអ្នកផ្តល់មាតិកាដែលចូលរួមក្នុងការផ្សព្វផ្សាយតាមអ៊ីនធើណិតឬការពិភាក្សាអំពីនយោបាយរបស់សិង្ហបុរី មានតម្លាភាពអំពីប្រភពមូលនិធិរបស់ពួកគេ។ នេះគឺដើម្បីការពារពួកគេមិនឲ្យត្រូវបានគ្រប់គ្រងដោយតួអង្គបរទេស ឬការស្ថិតនៅក្រោមឥទ្ធិពលរបស់អង្គភាពបរទេសនិងការផ្តល់មូលនិធិ។
TOC បានក្លាយជាអ្នកទទួលអាជ្ញាប័ណ្ណ ដែលចុះឈ្មោះក្នុងឆ្នាំ២០១៨ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៩មក IMDA បាននិយាយថា TOC មិនបានបំពេញកាតព្វកិច្ចនេះពេញលេញទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Today Online
ចុចអាន៖ សិង្ហបុរី ចេញសេចក្តីព្រាងច្បាប់ ប្រឆាំងការជ្រៀតជ្រែកពីបរទេស ក្នុងរឿងនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


