ព័ត៌មានអន្ដរជាតិ
បក្សលោក ពូទីន ទំនងឈ្នះសំឡេងភាគច្រើនក្នុងការបោះឆ្នោតសភា
គណបក្សរួបរួមរុស្ស៊ីរបស់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ទំនងជាទទួលបានសំឡេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតសភា ខណៈការបោះឆ្នោតត្រូវបានចោទប្រកាន់ពីការក្លែងបន្លំ។
អ្នករិះគន់សំឡេងភាគច្រើននៅវិមានក្រឹមឡាំងត្រូវបានហាមក្នុងការឈរបោះឆ្នោត ហើយមានរបាយការណ៍ជាច្រើនពីការបង្ខិតបង្ខំ។ ទោះជាយ៉ាងណា គណកម្មការរៀបចំការបោះឆ្នោតបានច្រានចោល។

ក្នុងសំណំលទ្ធផលបឋម គណកម្មការរៀបចំការបោះឆ្នោតបាននិយាយថា ការរាប់សន្លឹកឆ្នោតទើបបានតែ៣៣%ប៉ុណ្ណោះ ខណៈគណបក្សរួបរួមរុស្ស៊ីទទួលបានសំឡេងឆ្នោតជាង៤៥%ហើយ។
ការស្ទង់មតិមួយរៀបចំដោយ Insomar និងបានផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ria របស់រុស្ស៊ីបានព្យាករថា គណបក្សនេះអាចនឹងទទួលបានសំឡេងគាំទ្រច្រើនជាង៤៥%។

កាលពីល្ងាចថ្ងៃអាទិត្យ គណបក្សរួបរួមរុស្ស៊ីបានអះអាងពីជ័យជម្នះ ប៉ុន្មានម៉ោង បន្ទាប់ពីមណ្ឌលបោះឆ្នោតត្រូវបានបិទ។ ទូរទស្សន៍រដ្ឋមួយបានផ្សាយដោយបង្ហាញពីមន្ត្រីគណបក្សរួបរួមរុស្ស៊ីជាន់ខ្ពស់ម្នាក់គឺលោក Andrei Turchak បានកំពុងអបអរសាទរជាមួយហ្វូងអ្នកគាំទ្រមួយកន្លែងនៅទីក្រុងមូស្គូតាមអ្វីដែលលោកបានចាត់ទុកថាជាជ័យជម្នះស្អាតស្អំ និងស្មោះត្រង់។
លទ្ធផលមួយផ្នែកបង្ហាញថា ទោះជាគណបក្សរបស់លោក ពូទីន ទទួលបានសំឡេងភាគច្រើនយ៉ាងស្រួលនៅរដ្ឋសភា ក៏បក្សនេះបានបាត់បង់សំឡេងគាំទ្រប្រហែលជា១ភាគ៥។ កាលពីឆ្នាំ២០១៦ គណបក្សរួបរួមរុស្ស៊ីឈ្នះឆ្នោត៥៤%។

អ្នកបោះឆ្នោតបានកំពុងជ្រើសរើសសមាជិកសភាចំនួន៤៥០នាក់នៅទីក្រុងមូស្គូ។ ក្នុងការបោះឆ្នោតនេះ មានគណបក្សទាំងអស់ចំនួន១៤បានចូលរួមប្រកួតប្រជែង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


