Connect with us

ព័ត៌មានអន្ដរជាតិ

រូប​ភាព​គួរ​ឲ្យ​អាសូរ​ កម្លាំង​ល្បាតអាមេរិក​ដេញ​ជន​អន្តោប្រវេសន៍​

បានផុស

នៅ

រូបភាពកម្លាំង​​ល្បាត​ព្រំ​ដែន​អាមេរិក​នៅ​រដ្ឋ​តិចសាសបាន​ជិះ​សេះ​វាយ​​ដេញ​ជន​អន្តោប្រវេសន៍​ហៃទី​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​។

រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​សេតវិមាន​លោក​ស្រី Jen Psaki ត្រូវ​បាន​គេ​សួរ​ថា ការ​ប្រើ​សេះ ហើយ​ដេញ​វ៉ៃ​ រូប​ភាព​ដ៏​អាក្រក់​មើល​នៅក្នុង​ប្រទេស​មួយ​ដែល​រក​ឃើញ​ទាសភាព​បែប​នេះ​​បង្ហាញ​ពី​ទង្វើ​សម​ស្រប​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំណាង​សេតវិមាន​អាមេរិក​បាន​ឆ្លើយ​ថា ៖«ខ្ញុំ​បាន​ឃើញ​រូប​ភាព​វីដេអូ​ខ្លះ។ ខ្ញុំ​មិន​មាន​ពេញ​ទាំង​ស្រុង​ទេ។ ខ្ញុំ​មិន​អាចស្រមៃ​ថា​តើ​បរិបថ​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​សម​ស្រប​នោះ​ទេ។ ខ្ញុំ​មិន​គិត​ថា នរណា​ម្នាក់​ដែលបាន​​ឃើញរូប​ភាព​នោះ​អាច​គិត​ថា ​អាច​ទទួល​យក​បាន ឬ​សម​រម្យ​នោះទេ»។

កាល​ពី​ថ្ងៃ​ចន្ទមន្ត្រី​​អាមេរិក​ផ្សេង​ទៀត​បាន​និយាយនៅ​ពេល​ពួក​គេ​បាន​ការពារ​នូវ​ការ​ឆ្លើយ​តប​​ដ៏​ខ្លាំង​ក្លា​របស់​ពួក​គេ​ថា ប្រជា​ជន​ហៃទី​ និង​អន្តោ​ប្រវេសន៍​ផ្សេង​ទៀត​ជាង​៦០០០​នាក់​ត្រូវ​បានយក​​​ចេញ​ពី​​ជំរំ​​នៅ​ទី​ប្រជុំ​ជន De Rio ព្រំ​ដែន​រដ្ឋ​តិចសាស។

ហៅ​ស្ថានភាព​​នោះ​ថា​ជា​បញ្ហា​ប្រឈម និងប្រេះ​ដូង រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​លោក​ Alejandro Mayorkas បាន​ចេញ​ការ​ព្រមាន​យ៉ាង​ខ្លាំង​មួយ​ថា ៖«ប្រសិន​បើ​​អ្នក​ចូល​មក​អាមេរិក​ខុស​ច្បាប់ អ្នក​នឹង​ត្រូវ​ត្រឡប់​ទៅ​វិញ។ ដំណើរ​របស់​អ្នក​នឹង​មិន​បាន​សម្រេច​ទេ ហើយ​អ្នក​នឹង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត និង​​ក្រុម​គ្រួសារ​របស់​អ្នក»។

លោក Mayorkas និង​ប្រធាន​កម្លាំង​​ល្បាត​ព្រំ​ដែន​លោក Raul Ortiz បាន​និយាយ​ថា ពួកគាត់​នឹង​ពិនិត្យ​មើល​សកម្មភាព​របស់​ក្រុម​យាម​ល្បាត​ជិះ​សេះ​ដេញ​ជន​អន្តោប្រវេសន៍ និង​ជន​ភៀស​ខ្លួន​នៅ​ទន្លេមួយ​​ចន្លោះ​ទី​ក្រុង Ciudad Acuña ​ប្រទេស​ ម៉ិកស៊ិក និង​ទី​ប្រជុំ​ជន Del Rio ក្នុង​រដ្ឋ​តិចសាស ប៉ុន្តែ​មន្ត្រី​ទាំង​ពីរ​នេះនិយាយ​ថា គ្មាន​អ្វី​ខុស​ទេ​ដែល​ផ្អែក​លើ​រូប​ភាព និង​វីដេអូ។

សហរដ្ឋ​អាមេរិក​បាន​ចាប់​ប្រតិបត្តិការ​​​​ហោះ​ហើរ​ដឹក​ជញ្ជូន​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ និង​បញ្ឈប់​នរណា​ឆ្លង​កាត់​ចេញ​ពី​ប្រទេសម៉ិកស៊ិក​​ជា​ការ​ចាប់​ផ្តើម​នូវអ្វី​ដែល​ជា​ការ​បណ្តេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​របស់​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​នេះ។

បុរស​ឈ្មោះ Paul Ratje ជា​អ្នក​ថត​រូបលើ​ក្រុម​ល្បាត​ជិះ​សេះ​ដេញ​​​ជន​អន្តោប្រវេសន៍​ដែល​កំពុង​កាន់​កញ្ចប់​បាយ​​បាន​និយាយ​ថា ៖«ខ្ញុំ​ទៅ​ដល់​កន្លែង​កើត​ហេតុ ហើយ​អ្នក​រាល់​គ្នាកំពុង​ឆ្លង​កាត់​ទន្លេ…ភ្លាម​ៗ​នោះ​ប៉ូលិស​បាន​មក​ដល់ ហើយ​ពួក​គេ​ចាប់​ផ្តើម​ឲ្យ​មនុស្ស​ចាក​ចេញ។បន្ទាប់​មកកម្លាំង​ល្បាត​ជិះ​សេះ​មក​ដល់​ ហើយ​ពួក​គេ​ក៏​ចាប់​ផ្តើម​ជំរុញមនុស្ស​ឲ្យ​ចាក​ចេញ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម