ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារតាមអាកាសសម្លាប់មេដឹកនាំជាន់ខ្ពស់ ក្រុមអាល់កៃដា នៅ ស៊ីរី
លោក John Kirby អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងមេដឹកនាំជាន់ខ្ពស់របស់ក្រុមអាល់កៃដា ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី កាន់កាប់ដោយកងទ័ពទួរគី និងក្រុមជីវពលឧទ្ទាមឥស្លាមជ្រុលនិយម ។
លោក Kirby បាននិយាយថា លោកមិនមានព័ត៌មានលម្អិតបន្ថែមអំពីអត្តសញ្ញាណរបស់គោលដៅនោះទេ ប៉ុន្តែយោងតាមភ្នាក់ងារសារព័ត៌មាន SITE Intelligence Group បានឲ្យដឹងថា ការជជែកគ្នាតាមប្រព័ន្ធផ្សព្វផ្សាយដោយក្រុមឧទ្ទាមស៊ីរីបានបង្ហាញថា ការធ្វើវាយប្រហារនេះបានសម្លាប់លោក Abu al-Bara ‘al-Tunisi លោក Abu Hamza al-Yemeni និងលោក Tanzim Hurras ad -Din ជាកងជីវពលនៅភាគខាងជើងប្រទេសស៊ីរី ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ។
ខេត្ត Idlib នៅតែជាទីតាំងសំខាន់ចុងក្រោយរបស់ក្រុមជីវពលនិកាយស៊ុននី ក្នុងការបះបោរប្រឆាំងរដ្ឋាភិបាលស៊ីរី ។ កម្លាំងឧទ្ទាមលេចធ្លោជាងគេគឺក្រុម Hay’at Tahrir ash-Sham (HTS) ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ជាការរួមបញ្ចូលគ្នារវាងរណសិរ្ស Al-Nusra របស់ក្រុមអាល់កដៃដា និងកងជីវពលស្រដៀងគ្នាផ្សេងទៀត ហើយលោក Hurras ad-Din ដែលត្រូវបានកំណត់គោលដៅសម្រាប់ការវាយប្រហារកាលពីថ្ងៃចន្ទ បានបំបែកចេញពីក្រុម HTS ក្នុងឆ្នាំ ២០១៦ ដោយជឿជាក់ថាមកពីមនោគមវិជ្ជារបស់ក្រុមអាល់កៃដា ។
អ្វីជាការកត់សម្គាល់គឺថា សហរដ្ឋអាមេរិកបានគាំទ្ររណសិរ្ស Al-Nusra ក្នុងកំឡុងសង្គ្រាមស៊ីវិលស៊ីរី ដោយជឿជាក់ថា ពួកគេនឹងផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


