ព័ត៌មានអន្ដរជាតិ
ព័ត៌មានលម្អិតរបស់អ្នកបកប្រែជនជាតិអាហ្វហ្គានីស្ថាន ត្រូវ អង់គ្លេស ច្រឡំដៃទម្លាយខ្ទេចគ្មានសល់
កាលពីថ្ងៃអង្គារទី២១ខែកញ្ញា ចក្រភពអង់គ្លេស បានសុំទោសចំពោះការលេចធ្លាយទិន្នន័យ ដែលបង្ហាញព័ត៌មានលម្អិតអំពីជនជាតិអាហ្វហ្គានីស្ថាន ដែលកំពុងស្វែងរកការជ្រកកោននៅប្រទេសអង់គ្លេស បន្ទាប់ពីក្រុមតាលីបង់ ឡើងកាន់កាប់ប្រទេសនេះជាថ្មី នៅពេលកងទ័ពបរទេស ដកចេញ។

ចក្រភពអង់គ្លេស សហរដ្ឋអាមេរិកនិងសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ផ្សេងទៀត បានប្រញាប់ប្រញាល់ជម្លៀសជនជាតិរបស់ខ្លួន និងអ្នកផ្សេងទៀត ដែលបានធ្វើការឲ្យពួកគេ បន្ទាប់ពីក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងទីក្រុងកាប៊ុល លឿនជាងការរំពឹងទុក។
រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace បាននិយាយថា អ៊ីមែលពីគោលនយោបាយជំនួយ ការផ្លាស់ប្តូរទីលំនៅជនជាតិអាហ្វហ្គានីស្ថានរបស់ចក្រភពអង់គ្លេស ដែលជាគម្រោងត្រូវបានប្រើដើម្បីជួយអ្នកបកប្រែនិងអ្នកផ្សេងទៀតដែលធ្វើការឲ្យអង់គ្លេស បានបង្ហាញព័ត៌មានលម្អិតអំពីអ្នកធ្វើការជាង ២៥០នាក់។

លោក Wallace និយាយថា លោកមានការសោកស្តាយ ហើយកំពុងបើកការស៊ើបអង្កេត។ លោកបន្តថា “ខ្ញុំសូមអភ័យទោសចំពោះជនជាតិអាហ្វហ្គានីស្ថាន ដែលរងផលប៉ះពាល់ដោយការលេចធ្លាយទិន្នន័យនេះ ហើយយើងកំពុងធ្វើការ ដើម្បីផ្តល់ដំបូន្មានសន្តិសុខ”។
ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកតាក់តែងច្បាប់បានឆ្លើយតបទៅលោក Wallace ដោយនិយាយថា ការលាតត្រដាងនេះ បានធ្វើឲ្យជីវិតរបស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ស្ថិតក្នុងគ្រោះថ្នាក់ ព្រោះក្រុមតាលីបង់ ប្រហែលជាអាចកំណត់អត្តសញ្ញាណ ហើយដាក់ទណ្ឌកម្មពួកគេចំពោះការជួយដល់កងកម្លាំងលោកខាងលិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


