ព័ត៌មានអន្ដរជាតិ
កូវីដ ទំនងមិនបំប្លែងខ្លួនសាហាវជាងនេះទៀតឡើយ ហើយថយកម្លាំងក្លាយជា ជំងឺផ្តាសាយធម្មតា
អ្នកវិទ្យាសាស្រ្តដែលបង្កើតវ៉ាក់សាំង Oxford បាននិយាយថា វីរុសកូវីដ-១៩ ទំនងជាមិនវិវត្តទៅជាមេរោគបំប្លែងខ្លួនដែលសាហាវជាងបច្ចុប្បន្នទេ ហើយទីបំផុតនឹងក្លាយទៅជាជំងឺផ្តាសាយធម្មតា។
សាស្រ្តាចារ្យ Dame Sarah Gilbert បាននិយាយថា “មិនមានលទ្ធភាពច្រើនទេ ដែលមេរោគនេះអាចគេចវេះពីប្រព័ន្ធភាពស៊ាំបាន ប៉ុន្តែវានៅតែជាមេរោគឆ្លង”។

លោកស្រីបន្តថា មេរោគនេះកាន់តែបន្ថយកម្លាំង នៅពេលវាសាយភាយតាមរយៈប្រជាជន។ គ្មានហេតុផលអ្វីដែលត្រូវគិតថា យើងនឹងមានមេរោគ Sars-CoV-2 version បំប្លែងខ្លួនកាន់តែច្រើនបន្ថែមទៀតនោះទេ។
នៅទីបំផុត វីរុសដែលបណ្តាលឲ្យមានជំងឺកូវីដ-១៩ នឹងដូចជាវីរុសកូរ៉ូណាដែលរីករាលដាលយ៉ាងទូលំទូលាយនិងបង្កឲ្យមានជំងឺផ្តាសាយ។

ថ្លែងក្នុងសិក្ខាសាលា Royal Society of Medicine លោកស្រី Dame Sarah បាននិយាយថា “យើងរស់នៅជាមួយមេរោគកូរ៉ូណា ៤ ប្រភេទផ្សេងគ្នាដែលយើងមិនធ្លាប់គិតរួចទៅហើយ ហើយទីបំផុត Sars-CoV-2 នឹងក្លាយជាវីរុសមួយក្នុងចំណោមនោះ។
ប៉ុន្តែគ្រាន់តែមានសំនួរថា តើយើងត្រូវចំណាយពេលយូរប៉ុនណាដើម្បីទៅដល់ទីនោះ និងត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីគ្រប់គ្រងវាក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ស្រ្តីវ័យ ៥៩ ឆ្នាំរូបនេះ បានដឹកនាំក្រុមនៅវិទ្យាស្ថាន Jenner របស់សាកលវិទ្យាល័យ Oxford ដែលបានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ Oxford-AstraZeneca Covid ដែលជាវ៉ាក់សាំងចែកចាយទូលំទូលាយបំផុតនៅលើពិភពលោក។
លោកស្រី Dame Sarah ក៏បានបង្ហាញផងដែរថា លោកស្រីកំពុងតស៊ូរកមូលនិធិដើម្បីជួយការពារជំងឺរាតត្បាតនាពេលអនាគត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បាញ់បច្ចេកវិទ្យាវ៉ាក់សាំងចូលបន្លែ យកទៅដាំដុះបរិភោគ យកឈ្នះកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


