ព័ត៌មានអន្ដរជាតិ
អាមេរិកនៅមានរដ្ឋ១៨ចាក់វ៉ាក់សាំងដល់ពលរដ្ឋមិនទាន់បានពាក់កណ្តាល
ការឆ្លងកូវីដ-១៩ និងការចូលព្យាបាលនៅមន្ទីរពេទ្យថ្មីចេះតែកើនឡើងជាលំដាប់ មន្ត្រីសុខាភិបាល និងថ្នាក់ដឹកនាំរដ្ឋបានកំពុងជំរុញឲ្យសាធារណជនទៅចាក់វ៉ាក់សាំងឲ្យបានមុនពេលរដូវត្រជាក់មកដល់ ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) អាមេរិកបានអនុម័តឲ្យមានការចាក់វ៉ាក់សាំងជំរុញបន្ថែមសម្រាប់ចំនួនប្រជាជនអាមេរិក។
យោងតាមទិន្នន័យ CDC បានបង្ហាញថា ទោះបីជាមានការអំពាវនាវយ៉ាងណាក៏ដោយ ក៏អត្រាចាក់វ៉ាក់សាំងជាមធ្យមបានធ្លាក់ចុះ។
ប្រជាជនអាមេរិកប្រហែលជា៥៥%ប៉ុណ្ណោះដែលឥឡូវនេះបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ពេញដូសដែលជាវិធីសាស្ត្រដ៏ជាប់លាប់ដើម្បីប្រឆាំងនឹងកូវីដ-១៩។ ប៉ុន្តែការទទួលយកការចាក់វ៉ាក់សាំងនៅតែមានកម្រិតតាមតំបន់ជាច្រើនទៀត។

តាមការវិភាគថ្មីៗរបស់ CNN បង្ហាញថា អត្រាស្លាប់ដោយកូវីដ-១៩ជាមធ្យមនៅក្នុងរដ្ឋចំនួន១០ដែលបានចាក់វ៉ាក់សាំងទាបបំផុតគឺខ្ពស់ជាងរដ្ឋចំនួន១០ដែលបានចាក់វ៉ាក់សាំងខ្ពស់បំផុត១០រដ្ឋដល់ទៅ៤ដងកាលពីសប្តាហ៍មុន។
យោងតាមទិន្នន័យរបស់ CDC បង្ហាញថា រដ្ឋ Utah កាលពីថ្ងៃព្រហស្បតិ៍បានក្លាយជារដ្ឋទី៣២ដែលបានចាក់វ៉ាក់សាំងពេញដូសដល់ប្រជាជនរបស់ខ្លួនបានពាក់កណ្តាល។
ទិន្នន័យបង្ហាញថា នៅមានរដ្ឋចំនួន១៨ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងពេញដូសដល់ប្រជាជនរបស់ខ្លួនបានពាក់កណ្តាលឡើយ។ រដ្ឋទាំងនោះរួមមាន Alabama, Alaska, Arkansas, Georgia, Idaho, Indiana, Louisiana, Mississippi, Missouri, Montana, North Carolina, North Dakota, Ohio, Oklahoma, South Carolina, Tennessee, West Virginia និង រដ្ឋ Wyoming។
ចំពោះរដ្ឋដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងបំផុតគឺ Vermont ដែលបានចាក់វ៉ាក់សាំងពេញដូសដល់ប្រជាជនរបស់ខ្លួនដល់៦៩% បន្ទាប់មកមានរដ្ឋ Connecticut, Rhode Island, Massachusetts និង New Jersey។
អត្រាចាក់វ៉ាក់សាំងខុសគ្នាបានកំពុងជះឥទ្ធិពលដល់ការឆ្លងឈឺចូលព្យាបាលនៅមន្ទីរពេទ្យ និងស្លាប់។
យោងតាមការិយាល័យរបស់អភិបាលរដ្ឋលោក Mark Gordon បង្ហាញថា រដ្ឋ Wyoming នឹងកាន់តែខិតជិតឃើញកំណត់ត្រាថ្មីនៃអ្នកជំងឺកូវីដ-១៩ចូលមន្ទីរពេទ្យ ហើយកាលពីថ្ងៃអង្គារ៍ រដ្ឋបានចាត់បុគ្គលិកជិត១០០នាក់ឲ្យទៅជួយធ្វើតេស្ត ត្រួតពិនិត្យ និងកិច្ចការផ្សេងៗដល់មន្ទីរពេទ្យមួយចំនួននៅក្នុងតំបន់។
យោងតាមអភិបាលរដ្ឋលោក Jim Justice បានឲ្យដឹងថា រដ្ឋ West Virginia នៅសប្តាហ៍នេះបានជាប់កំណត់ត្រាថ្មីនៃអ្នកជំងឺកូវីដចូលពេទ្យខ្ពស់បំផុតដល់ទៅ១០០០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


