Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ពិភពលោក រកឃើញថ្នាំគ្រាប់ព្យាបាល Delta ហើយ

បានផុស

នៅ

វាជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូល ដែលនៅទីបំផុត ការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថា ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck & Co (MRK.N) ពិតជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួននានា រួមទាំង Delta ផងដែរ។ នេះបើតាមការអះអាងពីក្រុមហ៊ុនកាលពីថ្ងៃពុធទី២៩ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jay Grobler ប្រធានផ្នែកជំងឺឆ្លងនិងវ៉ាក់សាំង នៅក្រុមហ៊ុន Merck បាននិយាយថា ដោយសារតែថ្នាំ Molnupiravir មិនផ្តោតសំខាន់ទៅលើសរសៃប្រូតេអ៊ីនដែលជាគោលដៅនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន, ថ្នាំនេះគឺមានប្រសិទ្ធភាពចំពោះវីរុសដែលវិវត្តខ្លួន។

Molnupiravir គឺជា​ប្រភេទ​ថ្នាំ​គ្រាប់ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​រំខាន​ដល់​សមត្ថភាព​នៃ​ការ​ឆ្លង​របស់​វីរុស​កូ​វី​ដ​-១៩​។ ថ្នាំនេះ ត្រូវបានបង្កើតឡើងដំបូង ដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយ។

ទិន្នន័យបានបង្ហាញថា ថ្នាំនេះមានប្រសិទ្ធភាពបំផុតនៅពេលដែល ត្រូវបានផ្តល់ឲ្យអ្នកជំងឺនៅដំណាក់កាលដំបូងនៃការឆ្លងមេរោគ។

ក្រសួងសុខាភិបាលនិងសេវាមនុស្សសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញថ្នាំនេះចំនួន ១.៧ លានដូសក្នុងតម្លៃ ១.២ ពាន់លានដុល្លារ ហើយក្រុមហ៊ុន Merck កំពុងរៀបចំផលិត ១០ លានដូសនៅត្រឹមចុងឆ្នាំនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Hill

ចុចអាន៖ ឆ្នាំក្រោយ ពិភពលោក មានថ្នាំព្យាបាលកូវីដហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម