ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីប្រចាំរដ្ឋវិចតូរៀ ត្រូវបានកោះហៅ ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈសមាគមខ្មែរមួយអាចជាប់ពាក់ព័ន្ធ
សមាគមចំនួន៣ ដែលក្នុងនោះក៏មានសមាគមខ្មែរ នៃរដ្ឋវិចតូរៀ (Cambodian Association of Victoria) ដឹកនាំដោយលោក ជា យូ ហ៊ន ហើយដែលលោក ហុង លីម ក៏ធ្លាប់បានដឹកនាំសមាគមនេះដែរ អាចជាប់ពាក់ព័ន្ធនឹងករណីអំពើពុករលួយ។ ថ្មីៗនេះ គណៈកម្មការប្រឆាំងអំពើពុករលួយ នៃរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី បានកោះហៅអតីតរដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសខ្នាតតូច ប្រចាំរដ្ឋវិចតូរៀ លោក Adem Somyurek ឲ្យបង្ហាញខ្លួននៅក្នុងសវនាការសួរចម្លើយ ជាសាធារណៈមួយនាសប្ដាហ៍ក្រោយ ពោលគឺថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ កិបកេងលុយរដ្ឋ ខណៈដែលអំពើពុករលួយនេះ អាចជាប់ពាក់ព័ន្ធនឹងសមាគមទាំង ៣ខាងលើនេះ។ នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន The Age កាលពីពេលថ្មីៗនេះ។
បើតាមសារព័ត៌មានដដែល នេះជាលើកទីមួយហើយ ដែលអតីតរដ្ឋមន្ត្រីប្រចាំរដ្ឋម្នាក់ បានក្លាយជាគោលដៅ នៃការសួរចម្លើយ ពីគណៈកម្មការប្រឆាំងអំពើពុករលួយ នៃរដ្ឋវិចតូរៀ (IBAC)។ ចំពោះការស៊ើបអង្កេតនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកវិសាលភាពបន្ថែម ពោលមិនមែនត្រឹមតែការស៊ើបអង្កេត លើបុគ្គលតែម្នាក់នោះទេ។
គណៈកម្មការប្រឆាំងអំពើពុករលួយ នៃរដ្ឋវិចតូរៀ ក៏នឹងបើកការស៊ើបអង្កេតផងដែរ លើការចោទប្រកាន់ពាក់ព័ន្ធ នឹងអំពើ ពុករលួយលើមូលធិនិ សម្រាប់ជួយដល់សមាគមចំនួន៣ ក្នុងនោះរួមមាន៖ ក្រុមប្រឹក្សាពលរដ្ឋអូស្ត្រាលី ដើមកំណើតសូម៉ាលី នៃរដ្ឋវិចតូរៀ (Somali Asutralian Council Of Victoria), មូលនិធិអូស្ត្រាលីឡៃ (Australia Light Foundation), សមាគមខ្មែរ នៃរដ្ឋវិចតូរៀ (Cambodian Association of Victoria) ដឹកនាំដោយលោក ជា យូហ៊ន (Youhourn Chea) ជាបងថ្លៃរបស់លោក ហុង លីម (Hong Lim) អតីតសមាជិកសភា មកពីគណបក្សពលករអូស្ត្រាលី ដែលធ្លាប់ធ្វើជាប្រធាននៃសមាគមនេះ នាពេលកន្លងមក។
ប្រធានសមាគមខ្មែរ នៃរដ្ឋវិចតូរៀ លោក ជា យូហ៊ន ត្រូវបានគេលើកឈ្មោះ នៅក្នុងខ្សែអាត់សំឡេងសម្ងាត់មួយថា ក៏ជាគ្នីគា្ន នៃបក្ខពួករបស់លោក Somyurek ដែរ។ សមាគមខ្មែរនៃរដ្ឋវិចតូរៀ ប្រចាំទីក្រុង Springvale មានទំនាក់ទំនងយ៉ាងរឹងមាំ ជាមួយបណ្ដាញបក្ខពួករបស់លោក Somyurek។
អតីតរដ្ឋមន្ត្រី ទទួលបន្ទុកសហគ្រាសខ្នាតតូច ប្រចាំរដ្ឋរដ្ឋវិចតូរៀ លោក Adem Somyurek រងការចោទប្រកាន់ថា បានកិបកេងលុយរដ្ឋ យកទៅប្រើក្នុងបង្កើតបណ្ដាញបក្ខពួក ដើម្បីពង្រឹងអំណាចរបស់ខ្លួន នៅក្នុងគណបក្សពលករ អូស្ត្រាលី (Labor Party)។ នៅក្នុងជួរគណៈកម្មាធិការ នៃសមាគមទាំងនេះទៀតសោត មានសមាជិកខ្លះត្រូវបានលោក Somyurek បានអះអាងថា ជាបណ្ដាញរបស់លោក ឬមានជាប់ពាក់ព័ន្ធនឹងលោក Scott និងបក្ខពួករបស់លោក Somyurek។
បើតាមសារព័ត៌មានដដែល The Age បានផ្សាយថា សមាគមខ្មែរនៃរដ្ឋវិចតូរៀ ធ្លាប់បានទទួលអំណោយ ៩៣,៧៤១ដុល្លារកាលពីឆ្នាំ២០១៨ នៅក្រោមកម្មវិធីចំនួន២។ នៅក្នុងឆ្នាំសារពើពន្ធ២០១៧ សមាគមនេះ បានទទួលអំណោយជាប្រាក់ ៧០,០០០ដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រារព្ធខួបលើកទី៤០ នៃការតាំងទីលំនៅ របស់ពលរដ្ឋខ្មែរនៅលើទឹកដីអូស្ត្រាលី។
គណៈកម្មការប្រឆាំងអំពើពុករលួយ នៃរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី មានអំណាចពេញលេញ តម្រូវឲ្យសាក្សីទាំងឡាយបង្ហាញខ្លួន ក្នុងសវនាការសួរចម្លើយ ជាទីដែលពួកគេត្រូវផ្ដល់ចម្លើយពិត បើមិនចង់ ប្រឈមមុខនឹងទោសព្រហ្មទណ្ឌ។
ជុំវិញសវនាការសួរចម្លើយនេះដែរ ប្រមុខរដ្ឋាភិបាលនៃរដ្ឋវិចតូរៀ លោក Daniel Andrews បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ដោយគ្រាន់តែបញ្ជាក់ថា កិច្ចការស៊ើបអង្កេត គឺជាដែនសមត្ថកិច្ចរបស់គណៈកម្មការ IBAC។ លោក Andrews បន្ថែមថា លោកមិនមានការព្រួយបារម្ភអ្វីឡើយ ចំពោះការស៊ើបអង្កេត របស់ IBAC ទោះជាការស៊ើបអង្កេតនេះ អាចនឹងពង្រីកទៅជាការស៊ើបអង្កេត លើគណបក្សពលករទាំងមូលក៏ដោយ៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


