Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្រ្តីសិង្ហបុរី ថា សុំពេលកន្លះឆ្នាំទៀតកែប្រែស្ថានភាពកូវីដក្នុងប្រទេសទៅរកភាពប្រក្រតីថ្មី

បានផុស

នៅ

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសសិង្ហបុរីអាចត្រូវការរយៈពេលរហូតដល់ ៦ ខែទៀតដើម្បីឈានទៅរកភាពប្រក្រតីថ្មីទាក់ទងនឹងការបន្ធូរបន្ថយការរឹតត្បិត ក៏ដូចជាអនុញ្ញាតឲ្យប្រជាជនបន្តទម្លាប់ពីមុនរបស់ពួកគេ អំឡុងរោគរាតត្បាតកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី បាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រទេសកោះមួយនេះថា “វានឹងចំណាយពេលយ៉ាងតិច ៣ ខែ ហើយប្រហែលជារហូតដល់ ៦ ខែដើម្បីឈានទៅដល់ដំណាក់កាលនោះ” ។

ប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានប្រជាជនចំនួន ៥.៤៥ លាននាក់មួយនេះបានរាយការណ៍អំពីការឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃជាង ៣,០០០ ករណីក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយស្ទើរតែទាំងអស់មិនបញ្ចេញរោគសញ្ញា ឬស្រាល ខណៈប្រជាជនប្រហែល ៨៣ ភាគរយបានចាក់វ៉ាក់សាំងពេញ ២ ដូស ។

លោក លី បាននិយាយថា “ដោយសារការឆ្លងកើនឡើងនេះ យើងនៅតែអាចមើលឃើញករណីឆ្លងកើនឡើងនាពេលអនាគត ជាពិសេសប្រសិនបើមានវីរុសបំប្លែងខ្លួនថ្មីកើតឡើង” ។

គួរបញ្ជាក់ថា ថ្មីៗនេះប្រទេសសិង្ហបុរីបានដាក់ឡើងវិញនូវការរឹតត្បិតដើម្បីទិញពេលវេលាត្រៀមខ្លួនរស់នៅជាមួយជំងឺនេះ ក៏ដូចជាការបើកប្រទេសឡើងវិញជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Nikkei Asia

ចុចអាន ៖ កូរ៉េខាងត្បូង នឹងចាក់វ៉ាក់សាំងការពារកូវីដដល់ស្ត្រីមានផ្ទៃពោះនៅខែនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម