ព័ត៌មានអន្ដរជាតិ
ប្រេស៊ីល រងការវាយប្រហារដោយព្យុះខ្សាច់គួរឲ្យខ្លាច និងមិនធ្លាប់មានក្នុងរយៈ ៩០ ឆ្នាំ
ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីរូបភាពគួរឲ្យភ័យខ្លាចពីព្យុះខ្សាច់ដ៏ធំមួយ បានគ្របដណ្តប់ពាសពេញផ្ទៃមេឃ ប្រែជាពណ៌ក្រហមនិងទឹកក្រូចនៅទីក្រុង Barretos នៃភាគខាងជើងរដ្ឋ Sao Paulo ប្រទេស ប្រេស៊ីល ខណៈគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរខ្លាំងបំផុតនេះ មិនធ្លាប់មានក្នុងរយៈពេល ៩០ ឆ្នាំ។

អ្នកភូមិម្នាក់នៅ Pereira Barreto ឈ្មោះ Trader Moazir da Silva ក្រោយឃើញហេតុការណ៍គួរឲ្យខ្លាចនេះ ក៏ប្រញាប់ថតឃ្លីបនេះទុក។ ដំបូងឡើយ គាត់បានឃើញព្យុះខ្សាច់ដ៏ធំមួយបានចូលមក ហើយសម្រេចចិត្តលើកទូរសព្ទដើម្បីថតវីដេអូឃ្លីប។ ប៉ុន្តែត្រូវឈប់ពាក់កណ្តាលវិញ ពីព្រោះខ្សាច់ចាប់ផ្តើមបក់មកលើមុខ និងភ្នែករបស់គាត់យ៉ាងខ្លាំង។
លោកda Silva បាននិយាយថា“ ខ្ញុំភ័យខ្លាចណាស់ វាស្រាប់តែងងឹតយ៉ាងលឿន ភ្លៀងកាន់តែខ្លាំង ប៉ុន្តែខ្ញុំត្រូវឈប់ថតភ្លាមៗ ព្រោះខ្សាច់បានចាប់ផ្ដើមចាក់ចូលភ្នែកខ្ញុំ” ។
របាយការណ៍បានបញ្ជាក់ថា តំបន់ជាច្រើនទៀតនៅ Sao Paulo ត្រូវបានវាយប្រហារដោយព្យុះខ្សាច់ក្នុងលក្ខណៈនេះផងដែរ។ វាគឺជាផលវិបាកនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត មិនធ្លាប់មាន អស់រយៈពេល ៩០ ឆ្នាំ ហើយប្រទេស ប្រេស៊ីលក៏កំពុងប្រឈមមុខជាមួយហេតុការណ៍នេះ អស់ច្រើនសប្ដាហ៍មកហើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


