Connect with us

ព័ត៌មានអន្ដរជាតិ

WHO កំពុងតាមដានផ្ទុះជំងឺអេបូឡាថ្មី ក្រោយសម្លាប់ក្មេងម្នាក់នៅកុងហ្គោ

បានផុស

នៅ

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងស៊ើបអង្កេតករណីថ្មី នៃជំងឺអេបូឡា នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពោលប៉ុន្មានខែបុណ្ណោះ បន្ទាប់ពីប្រកាសបញ្ចប់ ការផ្ទុះឡើងជំងឺមួយនេះកាលពីកន្លងមក ។

លោក Tedros Adhanom ប្រធាន WHO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលកុងហ្គោ បានបញ្ជាក់កាល​ពីថ្ងៃសុក្រថា កុមារម្នាក់ដែល​បានស្លាប់នៅ​ភាគខាងជើងខេត្ត Kivu នៅ​ថ្ងៃទី ៦ ខែ​តុលា ​បានឆ្លងជំងឺនេះ។

អ្នកជំងឺក្មេងនេះ​​​មក​ពី​ទីក្រុង Butsili នៅ​ជិតទីក្រុង Beni ដែលជា​ចំណុច​កណ្ដាល​នៃ​ការ​ផ្ទុះ​ឡើង​ដ៏​ធំ​កាល​ពី​មុន ​និង​នៅ ​Butembo ដែល​បានជួបប្រទះ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​អេបូឡាថ្មី នា​ខែ ​ឧសភា ផងដែរ។

សូម​បញ្ជាក់​ថា​ ការ​ផ្ទុះ​ដ៏​ធំ​ចុងក្រោយ​របស់​ប្រទេស​កុងហ្គោ​ ​មាន​មនុស្ស​ឆ្លង​មេរោគ​អេបូឡា​ចំនួន ៣,៤៨១ នាក់​ នៅ​ចន្លោះ​ឆ្នាំ ២០១៨ និង ២០២០ ដោយ​បាន​សម្លាប់​មនុស្ស​ចំនួន ២,២៩៩ នាក់។ ចំណែក​ការ​ផ្ទុះ​ឡើង​នៅ Butembo បាន​បញ្ចប់​បន្ទាប់​ពី ៣ ខែ ហើយ​មាន​ករណីចំនួន ១១ បាន​បញ្ជាក់​ និង​មាន​អ្នក​ស្លាប់​ចំនួន ៦ នាក់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន ៖ WHO ឲ្យប្រើវ៉ាក់សាំងការពារជំងឺកាចសាហាវមួយនេះជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម