ព័ត៌មានអន្ដរជាតិ
បេសកជនពិសេសអាមេរិកនៅអាហ្វហ្គានីស្ថានលាឈប់ ក្រោយដកទ័ពមិនដល់ពីរខែ
បេសកជនកំពូលរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្វហ្គានីស្ថានបានចុះចេញពីតំណែងក្នុងរយៈពេលមិនដល់ពីរខែផង បន្ទាប់ពីកម្លាំងទ័ពអាមេរិកបានដកចេញពីប្រទេសមួយនេះ។
លោក Zalmay Khalilzad បានដឹកនាំការចរចារបស់អាមេរិកជាមួយតាលីបង់ ប៉ុន្តែប៉ុន្មានខែនៃកិច្ចពិភាក្សាការទូតបានបរាជ័យក្នុងការរារាំងក្រុមសកម្មប្រយុទ្ធពីការដណ្តើមអំណាច។ តាលីបង់បានគ្រប់គ្រងអាហ្វហ្គានីស្ថានកាលពីខែសីហា បន្ទាប់ពីចូលកាន់កាប់រដ្ឋធានីកាប៊ុល។

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា បេសកជនរងរបស់លោក Khalilzad គឺលោក Thomas West នឹងទទួលតួនាទីបន្ត។
លោក Blinken មានប្រសាសន៍ក្នុងសេចក្តីប្រកាសពីការលាឈប់របស់លោក Khalilzad កាលពីថ្ងៃចន្ទថា ៖«ខ្ញុំសូមថ្លែងអំណគុណចំពោះការបំពេញតួនាទីរបស់លោករាប់ទសវត្សរ៍ដល់ពលរដ្ឋអាមេរិក»។
នៅក្នុងលិខិតលាឈប់ទៅកាន់លោក Blinken, លោក Khalilzad បានទទួលស្គាល់ថា ការរៀបចំនយោបាយរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងតាលីបង់មិនបានដំណើរការទៅមុខតាមការគ្រោងទុកទេ។
លោកបានសរសេរថា ៖«ហេតុផលសម្រាប់បញ្ហានេះស្មុគស្មាញខ្លាំង ហើយខ្ញុំនឹងផ្តល់គំនិតរបស់ខ្ញុំនៅថ្ងៃ និងសប្តាហ៍ខាងមុខ»។ លោកនិយាយថា លោកបានកំពុងឆ្ពោះទៅមុខ ខណៈពេលអាមេរិកបានចូលទៅក្នុងដំណាក់កាលថ្មីនៃនយោបាយអាហ្វហ្គានីស្ថាន។ លោកមានការសោកស្តាយចំពោះពលរដ្ឋអាហ្វហ្គានីស្ថានដែលទទួលរងលទ្ធផលបច្ចុប្បន្ននេះ។
លោក Khalilzad អាយុ៧០ឆ្នាំបានកើតនៅប្រទេសអាហ្វហ្គានីស្ថាន និងធំដឹងក្តីនៅរដ្ឋធានីកាប៊ុល។ លោកជាអ្នកការទូតអាមេរិកជើងចាស់ម្នាក់ដែលបានកាន់តួនាទីជាច្រើនក្រោមអាណត្តិប្រធានាធិបតី George W Bush, បារ៉ាក់ អូបាម៉ា, ដូណាល់ ត្រាំ និង ចូ បៃដិន។
លោកបានដឹកនាំគណប្រតិភូអាមេរិកចរចាជាមួយតាលីបង់ដែលឈានទៅដល់ចុះកិច្ចព្រមព្រៀងទីក្រុងដូហាកាលពីខែកុម្ភៈ ឆ្នាំមុនដែលកំណត់កាលបរិច្ឆេទសម្រាប់សហរដ្ឋអាមេរិកដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


