ថៃ ប្រកាសឲ្យប្រយ័ត្ន! ក្រពើជាង ១ពាន់ក្បាល ជិតរួចចេញពីកសិដ្ឋានហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ថៃ ប្រកាសឲ្យប្រយ័ត្ន! ក្រពើជាង ១ពាន់ក្បាល ជិតរួចចេញពីកសិដ្ឋានហើយ

បានផុស

នៅ

ជារឿងមួយដែលគួរឲ្យព្រួយបារម្ភ នៅពេលខេត្ត Nakhon Ratchasima ប្រទេសថៃ បានព្រមាន ថា សត្វក្រពើដល់ទៅជាង ១ពាន់ក្បាល ប្រឈមនឹងការរួចចេញពីអាង ប្រសិនបើទឹកទន្លេមិនស្រកទេនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងស្រុក មឿង​, ទឹកទន្លេ Lam Takhong បានជន់លិចសាលាក្រុងនិងតំបន់វាលទំនាបដទៃទៀត រួមទាំងកសិដ្ឋានចិញ្ចឹមក្រពើនៅក្នុងទីប្រជុំជន Nong Krathum ផងដែរ។

ទោះកសិដ្ឋានដែលចិញ្ចឹមក្រពើជាង ១,០០០ ក្បាល មិនទាន់ត្រូវបានទឹកជន់លិចក៏ដោយ ប៉ុន្តែមន្រ្តីមូលដ្ឋានមានការព្រួយបារម្ភថា ប្រសិនបើទឹកជំនន់នៅតែបន្តកើនឡើងនោះ សត្វទាំងនេះអាចនឹងរួច ហើយបង្កការគំរាមកំហែងដល់ប្រជាពលរដ្ឋ ដូច្នេះសូមមានការប្រុងប្រយ័ត្ន។

ម្ចាស់កសិដ្ឋាន លោកស្រី Aom Sae-tae បានប្រាប់កាសែត Thai PBS ថា សត្វក្រពើខ្លះមានប្រវែងជាង ២ ម៉ែត្រ ហើយបន្ថែមថា អ្នកយាមត្រូវបានដាក់ពង្រាយនៅស្រះទឹករៀងរាល់ម៉ោង ដើម្បីតាមដានស្ថានភាពទឹកជំនន់ ដែលកំពុងកើនឡើង និងដើម្បីត្រៀមខ្លួនសម្រាប់ការជម្លៀសសត្វក្រពើ។

កសិដ្ឋានរបស់លោកស្រីកំពុងតែសាងសង់របងបន្ថែម និងធ្វើទំនប់ ដើម្បីទប់ទឹក ជាមួយក្តីសង្ឃឹមថា ទឹកអាចនឹងស្រកវិញក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ។

គួរបញ្ជាក់ថា ថ្វីបើស្ថានភាពទឹកជំនន់នៅក្នុងប្រទេសថៃ មានការថមថយខ្លះក៏ដោយ ក៏ប៉ុន្តែ ស្ថានភាពនៅក្នុងខេត្ត Nakhon Ratchasima មិនមានភាពធូរស្បើយឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation, PBS, Nnews Room

ចុចអាន៖ កំណត់ត្រាថ្មី រកឃើញហ្វូងក្រពើភ្នំ ៨ក្បាល ដ៏កម្របំផុតនៅស្រែពក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​បោះជំរំ និង​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ពលិ​ក​ត្រៀម​ការប្រកួត​ជើងឯក​ជាតិ​និង​អន្តរជាតិ

សន្តិសុខសង្គម៥ ម៉ោង មុន

លោកតា​ម្នាក់​ជិះ​ម៉ូតូ​សុខៗ​ ស្រាប់តែ​ឈប់​ម៉ូតូ​ដួល​ស្លាប់

សន្តិសុខសង្គម៦ ម៉ោង មុន

តុលាការ​បើក​ការ​ស៊ើប​សួរ​គ្រឿងញៀន​ស្ត្រី​ថៃ​ម្នាក់​ ដឹកជញ្ជូន​គ្រឿងញៀន​ជិត​២​គីឡូ ឆ្លងកាត់​៣​ប្រទេស​ចូល​មក​កម្ពុជា

ចរាចរណ៍៦ ម៉ោង មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services