ព័ត៌មានអន្ដរជាតិ
ក្រពើ ៧៥ក្បាល រួចចេញពីកសិដ្ឋាននៅចិន
ក្រពើរាប់សិបក្បាល បានរួចចេញពីកសិដ្ឋានចិញ្ចឹមមួយកន្លែង នៅភាគខាងត្បូងប្រទេសចិន ក្នុងអំឡុងពេលទឹកជំនន់ ដែលបង្កឡើងដោយព្យុះទីហ្វុង Haikui។

ក្រពើចំនួន៧៥ក្បាល បានរួចចេញ នៅពេលទឹកបឹងក្នុងទីក្រុង Maoming នៃខេត្ត Guangdong ឡើងហូរហៀរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រពើចំនួន៨ក្បាលត្រូវបានចាប់មកវិញ ហើយពេលខ្លះ អាជ្ញាធរមូលដ្ឋានត្រូវបង្ខំចិត្តបាញ់ឬប្រើឧបករណ៍ឆក់ សម្រាប់ហេតុផលសុវត្ថិភាព។

ទន្ទឹមនោះ មិនមានជនរងគ្រោះត្រូវបានរាយការណ៍ទេ ប៉ុន្តែមន្ត្រីទទួលស្គាល់ថា សត្វក្រពើមួយចំនួនកំពុងស្ថិតក្នុងទឹកជ្រៅនៅឡើយ ខណៈសេវាសង្គ្រោះបន្ទាន់ បាននិងកំពុងប្រើប្រាស់ឧបករណ៍ សូណា ដើម្បីស្វែងរក ហើយអ្នកភូមិនៅក្បែរនោះ ត្រូវបានគេប្រាប់ឲ្យនៅផ្ទះ កុំចេញទៅណាឲ្យសោះ ។
គួរបញ្ជាក់ជាថ្មី ព្យុះទីហ្វុង Haikui បានបោកបក់ពាសពេញតំបន់អាស៊ីខាងត្បូង អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដោយបានប៉ះពាល់ដល់ប្រទេសចិន ទីក្រុងហុងកុង កោះតៃវ៉ាន់ និងប្រទេសជប៉ុន ខណៈនៅភាគខាងត្បូងប្រទេសចិន មនុស្ស ៧ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបាត់ខ្លួន បន្ទាប់ពីព្យុះនេះ បណ្តាលឲ្យមានការរអិលបាក់ដីនិងគ្រោះទឹកជំនន់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កសិករម្នាក់បាត់ខ្លួន ៤ ថ្ងៃ រកឃើញសពក្នុងពោះក្រពើជិត ៤ ម៉ែត្រ នៅម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


