ព័ត៌មានអន្ដរជាតិ
កំពុងតានតឹងជាមួយអាមេរិក ស្រាប់តែ ចិន និងរុស្ស៊ី ចេញល្បាតរួមគ្នាក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ទី ២៣ ខែតុលាថា នាវាចម្បាំងរុស្ស៊ីនិងចិន បានធ្វើការល្បាតរួមគ្នាជាលើកដំបូងនៅផ្នែកខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែតុលា។

ទីក្រុងមូស្គូនិង ប៉េកាំង ដែលបានធ្វើសមយុទ្ធកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៅសមុទ្រជប៉ុនកាលពីដើមខែតុលានេះ បានបង្កើតទំនាក់ទំនងយោធានិងការទូតកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចំពេលទំនាក់ទំនងរបស់ពួកគេជាមួយបស្ចិមប្រទេសមានភាពតានតឹង។
សមយុទ្ធកងទ័ពជើងទឹកនោះ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ដោយប្រទេសជប៉ុន ហើយទីក្រុងតូក្យូបាននិយាយកាលពីដើមសប្តាហ៍នេះថា នាវាមួយក្រុម មាន១០គ្រឿង មកពីប្រទេសចិន និងរុស្ស៊ី បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Tsugaru ដែលពុះចែកកោះសំខាន់របស់ប្រទេសជប៉ុន និងកោះភាគខាងជើង Hokkaido។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុមនាវា បានឆ្លងកាត់ច្រកសមុទ្រ Tsugaru ជាលើកដំបូងដែលជាផ្នែកមួយនៃការល្បាត”។
ការល្បាតនេះ គឺបង្ហាញពីភារកិច្ចរបស់រុស្ស៊ីនិងចិន ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងការការពារប្រធានបទនៃសកម្មភាពសេដ្ឋកិច្ចសមុទ្រនៃប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ច្រកសមុទ្រនោះ ត្រូវបានគេចាត់ទុកថាជាដែនទឹកអន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន ធ្វើសមយុទ្ធយោធាជិតព្រំដែន តៃវ៉ាន់ ព្រមានបរទេសកុំហ៊ានជ្រៀតជ្រែកកោះនេះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


