ព័ត៌មានអន្ដរជាតិ
ចិន ធ្វើសមយុទ្ធយោធាជិតព្រំដែន តៃវ៉ាន់ ព្រមានបរទេសកុំហ៊ានជ្រៀតជ្រែកកោះនេះ
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជិតព្រំដែនជាមួយកោះតៃវ៉ាន់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់ខ្លួន និងការពារការជ្រៀតជ្រែកពីបរទេសក្នុងទំនាក់ទំនងរវាងចិនដីគោក និងកោះនេះ ។

អ្នកការទូតរូបនេះបានប្រាប់សន្និសីទកាសែតមួយថា “សមយុទ្ធកងទ័ពរំដោះប្រជាជនចិន (PLA) គឺជាសកម្មភាពចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋ” ។
លោក Ma Xiaoguang បានកត់សម្គាល់ថា សមយុទ្ធនេះក៏មានគោលបំណងការពារផលប្រយោជន៍របស់ប្រជាជនចិន ក៏ដូចជាផលប្រយោជន៍ជាក់លាក់របស់ “ជនរួមជាតិតៃវ៉ាន់” ខណៈដែលឯករាជ្យរបស់កោះនេះនឹងនាំមកនូវ “ផលអាក្រក់” ដល់ពួកគេ ។

លោកបានបន្ថែមថា “សន្តិសុខ និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ អាចធានាបាន លុះត្រាតែមានការប៉ុនប៉ងរារាំងយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យភាពរបស់តៃវ៉ាន់” ។
កាលពីសប្តាហ៍មុនរដ្ឋមន្រ្តីការពារជាតិរបស់តៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយថា ទីក្រុងប៉េកាំងអាចនឹងពិចារណាបង្កើនការលុកលុយលើកោះនេះនៅត្រឹមឆ្នាំ ២០២៥ ។ សេចក្តីថ្លែងការណ៍នេះបានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះយោធាជិត ១៥០ គ្រឿងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃទី ១ ខែតុលា ។

គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយឯករាជ្យពីប្រទេសចិនដីគោក ចាប់តាំងពីឆ្នាំ ១៩៤៩ ហើយទីក្រុងប៉េកាំងចាត់ទុកកោះនេះជាខេត្តរបស់ខ្លួន ខណៈកោះតៃវ៉ាន់ជាទឹកដីដែលមានរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ បានប្រកាន់ខ្ជាប់ថា កោះនេះជាប្រទេសស្វយ័ត ក៏ដូចជាមានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយប្រទេសជាច្រើនទៀត ដែលទទួលស្គាល់អធិបតេយ្យភាពរបស់ខ្លួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ តៃវ៉ាន់ប្តេជ្ញាមិនឱនក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


