ព័ត៌មានអន្ដរជាតិ
ការអំពាវនាវកំពុងកើនឡើងឲ្យហាមប្រើអាវុធពិតក្នុងការថតភាពយន្ត
កាលពីថ្ងៃអាទិត្យ ការអំពាវនាវឲ្យហាមប្រើអាវុធពិតក្នុងការថតខ្សែភាពយន្តកំពុងកើនឡើង បន្ទាប់ពីអ្នកថតវីដេអូអាជីពរបស់ហូលីវូដ Halyna Hutchins ត្រូវបានតារាសម្តែង Alec Baldwin បាញ់ចំបណ្តាលស្លាប់ដោយយថាហេតុក្នុងកាំភ្លើងប្រើទុកថត។
សេវាកម្មចងចាំបានរៀបចំរំលឹកដល់ Hutchins អាយុ៤២ឆ្នាំដែលត្រូវបានតារាសម្តែង Baldwin បានចំដើមទ្រូវដោយកាំភ្លើងប្រើសម្រាប់ថតភាពយន្តរឿង “Rust”។ អ្នកស្រីបានស្លាប់ភ្លាមៗ បន្ទាប់ពីគ្រោះថ្នាក់បានកើតមានឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននៅទីក្រុង New Mexico សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ អ្នកដឹកនាំរឿង Joel Souza អាយុ៤៨ឆ្នាំដែលបានកំពុងអង្គុយពីក្រោយនាងនៅ ក៏បានរបួស និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ប៉ូលិសបានកំពុងស៊ើបអង្កេតពីឧបទ្ទហេតុនៃការផ្ទុះអាវុធដែលធ្វើឲ្យមហាជនមានការងឿឆ្ងល់យ៉ាងខ្លាំងថាតើកាំភ្លើងមានដាក់គ្រាប់ពិតយ៉ាងដូចម្តេចដែលនាំឲ្យកើតមានរឿងអកុសលបែបនេះ។
ញត្តិមួយនៅលើវេបសាយ change.org បានអំពាវនាវឲ្យហាមប្រើអាវុធពិតក្នុងការថតខ្សែភាពយន្ត ហើយដាក់លក្ខខណ្ឌការងារឲ្យបានល្អប្រសើរសម្រាប់ក្រុមការងារថតដែលគិតត្រឹមរសៀលថ្ងៃអាទិត្យម្សិលមិញមានអ្នកចុះហត្ថលេខាគាំទ្រជាង១៨០០០នាក់។
នៅលើញត្តិដែលរៀបចំដោយ Bandar Albuliwi ជាអ្នកដឹកនាំរឿង និងនិពន្ធរឿងម្នាក់បាននិយាយថា ៖«មិនអាចលើកលែងបានទេចំពោះរឿងបែបនេះកើតមានឡើងក្នុងសតវត្សរ៍ទី២១»។
លោក Dave Cortese សមាជិកសភាគណបក្សប្រជាធិបតេយ្យដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅកាលីហ្វញ៉ាបាននិយាយថា ៖«មានសេចក្តីត្រូវការបន្ទាន់មួយដើម្បីដោះស្រាយអំពីការរំលោភបំពានការងារ និងបំពានសុវត្ថិភាពដែលនឹងកើតមានឡើងសម្រាប់ការផលិតខ្សែភាពយន្តរួមទាំងលក្ខខណ្ឌហានិភ័យខ្ពស់ដែលមិនចាំបាច់ដូចជាការប្រើប្រាស់នៃការបាញ់គ្រាប់ពិតជាដើម»។
លោកនិយាយថា លោកមានបំណងជំរុញឲ្យមានច្បាប់ហាមប្រើអាវុធពិតក្នុងការថតភាពយន្តនៅកាលីហ្វញ៉ា។
ខ្សែភាពយន្តរឿង The Rookie របស់ប៉ូលិសដ៏ល្បីនៅទីកក្រុងឡូស អេនជឺឡេស បានសម្រេចចិត្តភ្លាម បន្ទាប់ពីឧបទ្ទវហេតុបានកើតមានឡើងដើម្បីហាមប្រើអាវុធពិតក្នុងការថត ដែលមានប្រសិទ្ធភាពជាបន្ទាន់។ នេះបើយោងតាមវេបសាយឧស្សាហកម្មភាពយន្ត The Hollywood Reporter បានផ្សាយ។
ទោះបីជាយ៉ាងណា អ្នកជំនាញឧស្សាហកម្មភាពយន្តមួយចំនួននិយាយថា ការប្រើអាវុធពិតក្នុងខ្សែភាពយន្តមិនមានបញ្ហាទេ។
អ្នកដឹកនាំរឿង SL Huang បាននិយាយាយថា អ្នកស្រីបានផលិតភាពយន្តរាប់រយជាមួយនឹងអាវុធ ប៉ុន្តែមិនដែលមានគ្រោះថ្នាក់ទេគឺសំខាន់លើការគ្រប់គ្រងសុវត្ថិភាពជាមុន។
តារាសម្តែង Baldwin ដែលតក់ស្លត់យ៉ាងខ្លាំងបន្ទាប់ពីបានសម្លាប់អ្នកថតរូបដោយចៃដន្យបានកំពុងសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេត។
យោងតាម AFP បានឲ្យដឹងថា ការស៊ើបអង្កេតផ្តោតលើអ្នកជំនាញដែលទទួលខុសត្រូវលើការប្រើប្រាស់អាវុធ និងជំនួយការដឹកនាំរឿងដែលជាអ្នកផ្តល់កាំភ្លើងទៅ Baldwin ដើម្បីប្រើសម្រាប់ថត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ newspostalk
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%



