ព័ត៌មានអន្ដរជាតិ
ដឹងអ្នកនៅពីក្រោយការចាប់ខ្លួននាយករដ្ឋមន្ត្រី ស៊ូដង់ ក្នុងរដ្ឋប្រហារ
ក្រសួងព័ត៌មានរបស់ប្រទេសស៊ូដង់នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា “កងកម្លាំងយោធារួម” គឺជាអ្នកនៅពីក្រោយ និងបានចាប់ខ្លួនឥស្សរជនជាន់ខ្ពស់ និងរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលនៅក្នុងការធ្វើរដ្ឋប្រហារ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមាជិកស៊ីវិលនៃក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងរដ្ឋមន្ត្រីមួយចំនួនមកពីរដ្ឋាភិបាលអន្តរកាល ត្រូវបានចាប់ខ្លួនដោយកងកម្លាំងយោធារួម” ។
យោងតាមទូរទស្សន៍ Al Hadath បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី Abdalla Hamdok ត្រូវបានឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីកងកម្លាំងយោធាមិនស្គាល់អត្តសញ្ញាណបានឡោមព័ទ្ធផ្ទះរបស់គាត់នៅព្រឹកថ្ងៃចន្ទនេះ ។
ទន្ទឹមនោះ សេវាអ៊ីនធឺណិតត្រូវបានផ្អាកនៅក្នុងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ ហើយអាកាសយានដ្ឋានក្នុងទីក្រុងត្រូវបានបិទ ហើយផ្នែកជាច្រើននៃផ្លូវដែលនាំទៅដល់រដ្ឋធានីក៏ត្រូវបានបិទផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច