ព្រះ​នាង​ Mako​ សុខ​​ចិត្ត​​លះបង់ឋានៈ​​រាជវង្ស​ដើម្បី​រៀប​ការ​នឹងបុរស​ដែល​ខ្លួន​ស្រឡាញ់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព្រះ​នាង​ Mako​ សុខ​​ចិត្ត​​លះបង់ឋានៈ​​រាជវង្ស​ដើម្បី​រៀប​ការ​នឹងបុរស​ដែល​ខ្លួន​ស្រឡាញ់

បានផុស

នៅ

ឆ្នាំ​២០១៧ នៅ​ពេល​ព្រះ​នាង Mako បាន​ប្រកាសពី​ពិធី​ភ្ជាប់​ពាក្យ​របស់ព្រះ​នាង​ជា​មួយ​បុរ​សាមញ្ញ​​ដែល​ជា​មិត្ត​រួម​ថ្នាក់​លោក Kei Komuro ព្រះ​នាង​មាន​បន្ទូល​ថា បុរស​ម្នាក់​នេះ​បាន​យក​ឈ្នះ​បេះ​ដូង​របស់​ព្រះ​នាង​តាម​រយៈ​ស្នាម​ញញឹម​ដូចពន្លឺ​ព្រះ​អាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​៥​ឆ្នាំ​មុន អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​​​​នៅ​ពេល​​​ចូល​រៀន​សាកល​វិទ្យាល័យ​ជា​មួយ​គ្នា ហើយ​​ក៏​មាន​គម្រោង​​រៀប​អភិសេក​នៅ​ឆ្នាំ​បន្ទាប់។ វា​មាន​ន័យ​ថា ព្រះ​នាង​នឹង​ក្លាយ​ជា​ស្ត្រី​​សាមញ្ញ ពី​ព្រោះ​សមាជិក​រាជ​វង្ស​ជា​ស្ត្រី​​​​ត្រូវ​លះ​បង់​ចោល​ឋានៈ​​​រាជវង្ស​​នៅ​ពេល​រៀប​អភិសេក​នឹង​បុរស​សាមញ្ញ។

លោក Komuro និង​ព្រះ​នាង Mako ពេល​រៀប​ការ​ថ្ងៃ​ទី​២៦ ខែ​តុលា ២០២១

ស្នាម​ញញឹម​របស់​ពួក​គាត់​បាន​យក​ឈ្នះ​លើ​ប្រទេស​មួយ​ដែលរាជ​វង្សព្រះ​ចៅ​អធិរាជត្រូវ​បាន​ពិនិត្យ​យ៉ាង​ដិត​ដល់ ហើយ​សមាជិករបស់​រាជ​វង្ស​ត្រូវ​បាន​រំពឹង​ជា​អ្នក​ការពារ​ប្រពៃណី។ ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​យ៉ាង​ខ្លាំង ប៉ុន្តែ​ភាគ​ច្រើន​បំផុត​វិជ្ជមាន។

ប៉ុន្តែ​​មាន​ការ​ប្រែ​ប្រួល​ភ្លាម​ៗ។ រយៈ​ពេល​ពីរ​ខែ​ក្រោយ​មក របាយការណ៍​ទី​១​បាន​លេច​ចេញ​អំពី​ប្រាក់​ដែល​បាន​ចោទ​ប្រកាន់ថា មាន​ជម្លោះ​រវាងម្តាយ​របស់​លោក Komuro និងអតីត​គូ​ដណ្តឹង​របស់​​គាត់​ដែល​បាន​អះ​អាង​ថា ម្តាយ និង​កូន​ប្រុស​មិន​បាន​សង​បំណុល​ទៅ​គាត់​ទេ។

ព្រះ​នាង Mako ជួប​មាតាបិតា និង​ព្រះ​អនុជមុន​ពេល​ចេញ​ទៅ​រៀប​ការ

ការ​យល់​ឃើញ​របស់​សាធារណជន​បានផ្ទុះ​ឡើង។ ជា​មួយ​នឹង​ការ​ពន្យល់​ជា​ផ្លូវ​ការ​​​ថា អ្នក​ទាំង​ពីរ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​រៀប​​ការ​ ដូច្នេះ​ហើយ​បាន​ជាពិធី​រៀប​ការ​​ត្រូវ​បាន​ពន្យា​ពេល។

អតីតព្រះ​នាង​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​គេ​ហៅ​សាមញ្ញ​ថា នាង Mako Komuro ជា​បុត្រ​ទី​១​របស់​ព្រះ​អនុជ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​នា​ពេល​បច្ចុប្បន្ន​​គឺ​ព្រះ​បិតា​​ Akishino និង​ព្រះ​មាតា Kiko។ ប្រសូត្រ​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដំបូង​ឡើយ ព្រះ​នាង​បាន​ប្រតិបត្តិ​តាម​ប្រពៃណីរាជ​វង្ស និង​បាន​ចូល​រៀ​ន​នៅ​សាលាល្បី​ Gakushuin ​ដែល​ជា​កន្លែង​សម្រាប់​សមាជិក​រាជ​វង្ស​សិក្សា។

លោក Komuro ពេល​មក​ជប៉ុន​កាល​ពី​ខែ​កញ្ញា

ប៉ុន្តែ​ព្រះ​នាង​បាន​បំបែក​ប្រពៃណី​ដោយ​បាន​ចាក​ចេញ​ពី​ស្ថាប័ន​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ។ ព្រះ​នាង Mako បាន​ចូល​រៀន​សាកល​វិទ្យាល័យ​គ្រីស្ទាន​អន្តរជាតិ​ក្រុង​តូក្យូ​ដែល​ព្រះ​នាង​សិក្សា​ពី​សិល្បៈ និង​វប្បធម៌ ព្រម​ទាំង​​បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​នៅ​សាកល​វិទ្យាល័យ Edinburgh។ ក្រោយ​មក ព្រះ​នាង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សាកល​វិទ្យាល័យ Leicester ​ជា​បទ​ពិសោធ​មួយដែល​ព្រះ​នាង​មាន​បន្ទួល​ថា «អស្ចារ្យ»។

ទី​ភ្នាក់​ងារ​សារព័ត៌មាន Kyodo របស់​ជប៉ុន​បាន​ផ្សាយ​ថា មនុស្ស​ម្នា​ដែល​ជិត​ស្និទ្ធ​នឹង Mako បាន​ចាត់​ទុក​ព្រះ​នាង​ជា​ស្ត្រី​ឯករាជ្យ និង​រួស​រាយ​​ដែល​​បាន​បន្ត​អាជីព​មួយ​ខណៈ​ពេលបំពេញ​ភារកិច្ច​រាជវង្ស។

ព្រះ​នាង​ Mako

ព្រះ​នាង​បាន​ជួប​លោក Komuro ដែល​កើត​ឆ្នាំ​១៩៩១​ដូច​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​និស្សិត​មួយ​​កាល​ពី​ឆ្នាំ​២០១២។ ប្រភព​ដើម​របស់​បុរស​ម្នាក់​នេះ​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំណាយ​ពេល​យូរ​ដើម្បី​ជិក​កកាយ​ពី​ប្រវត្តិ និង​គ្រួសារ​របស់​លោក។ ចំពេល​រឿង​អាស្រូវ​ក្នុង​ឆ្នាំ​២០១៨ លោក​បាន​ផ្លាស់​ទៅ​ទី​ក្រុង​ញ៉ូវយ៉ក សហរដ្ឋ​អាមេរិក​ដើម្បី​រៀន​ច្បាប់​នៅ​សាកល​វិទ្យាល័យ Fordham ហើយ​អ្នក​ទាំង​ពីរ​នៅ​តែ​បន្ត​ទាក់ទង​គ្នា​តាម​អនឡាញ។

លោក​ទើប​​បាន​មក​ប្រទេស​ជប៉ុន​​កាល​ពី​ខែកញ្ញា​ ​ដែល​ជា​ការ​វិល​ត្រឡប់​មក​វិញ​ដោយគ្មាន​ភាព​ចម្រូង​ចម្រាស។ លោក Komuro បាន​ស្លៀក​ពាក់​ធម្មតា និង​សក់​ចង​កន្ទុយ​សេះ​​ដែល​មនុស្ស​ជា​ច្រើន​​មើល​ឃើញ​ថា នេះ​​ជា​ភស្តុតាងមួយ​ទៀត​​ដែល​លោក​មិន​សម​នឹង​រៀប​ការ​ជា​មួយ​ព្រះ​នាង។

ទី​បំផុត ថ្ងៃ​ទី​២៦​ ក្នុង​ខែតុលា​នេះ អ្នក​ទាំង​ពីរ​បាន​រៀប​ការ។ ព្រះ​​នាង Mako បាន​រំលង​ពិធី​តាប​បែប​ប្រពៃណី​រាជវង្ស និង​បាន​បដិសេធ​​នូវ​ទឹក​ប្រាក់​ប្រហែល​​​១.៣​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​ផ្តល់​ឲ្យ​សមាជិក​​រាជ​វង្ស​​នៅ​ពេល​ចាក​ចេញ​ពី​រាជ​វង្ស។

វា​ជា​ការ​បំបែក​មួយ​ផ្សេង​ទៀត​ពី​ប្រពៃណី ពី​ព្រោះ​ព្រះ​នាង Mako បាន​ក្លាយ​ជា​ស្ត្រី​ទី​១​ដែល​ធ្វើ​រឿង​បែប​នេះ។

យោង​តាម​ទី​ភ្នាក់​ងារ​រាជ​វង្ស​ព្រះ​ចៅអធិរាជ​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​ហួស​ហេតុ និង​ការ​វាយ​ប្រហារ​ឥត​ឈប់​ឈរ​បាន​ជះ​ឥទ្ធិពល​​ដល់​ផ្លូវ​ចិត្ត​របស់​ព្រះ​នាង Mako ហើយពេល​នេះ​ព្រះ​នាង​កំពុង​មាន​ជំងឺ​ស្ត្រេស។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​មួយ​ស្វាមី បន្ទាប់​ពី​រៀប​ការ​ធម្មតា​រួច ​នាង​ Mako បាន​លើក​ឡើង​ថា ចុះ​ផ្សាយ​មិន​ត្រឹម​ត្រូវ​ទេ​​ដែល​ថា លោក Komuro ធ្វើ​ឲ្យ​នាង​ភ័យ​ខ្លាច ស្ត្រេស និង​ទុក្ខ​ព្រួយ។

នាង​និយាយ​ថា ៖«Kei មិន​អាចមាន​អ្នក​​ជំនួស​​​សម្រាប់​ខ្ញុំ។ ចំពោះ​ពួក​យើង មង្គល​ការ​ពិត​ជា​ជម្រើស​ដ៏​ចាំ​បាច់​ដើម្បី​រស់​នៅដោយ​សារ​យើង​ស្រឡាញ់​គ្នា​ដោយ​ចិត្ត​​និង​ចិត្ត»។

យោង​តាម​កាសែត Reuters បាន​ផ្សាយ​ថា នាង Mako ទំនង​ជា​បន្ត​នៅ​​ទី​ក្រុង​តូក្យូ​មួយ​រយៈ​ពេល​ទៀត​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាក​ចេញ ដូច​ជា​ការ​​ដាក់​ពាក្យ​ស្នើ​សុំ​លិខិត​ឆ្លង​ដែន​ជា​ដើម។ គូ​ស្វាមី​ភរិយា​នឹង​ទៅ​រស់​នៅ​ជា​មនុស្ស​សាមញ្ញ​នៅ​ទី​ក្រុង​ញ៉ូវយ៉ក​ សហរដ្ឋ​អាមេរិក​ដែល​នៅ​ទី​នោះ​ Komuro ធ្វើ​ការ​ជា​មេ​ធាវី៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​«​រំលឹក​គុណ​អង្គរ​»

នយោបាយ៤ ម៉ោង មុន

គណបក្ស​បេះដូង​ជាតិ ដាក់ពាក្យ​បណ្តឹង​ចូល​ទៅ​កាន់​តុលាការ​កំពូល​រួច​ហើយ នា​រសៀល​នេះ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ឈុត​តំណាង​ជាតិ​បវរ​កញ្ញា​កម្ពុជា​២​រូប​ ត្រៀម​បង្អួត​លើ​ឆាក​អន្តរជាតិ​កំពុង​អង្រួន​បេះដូង​អ្នកគាំទ្រ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ផ្ទុះ​ការគាំទ្រ ! ពេជ្រ សោភា គ្រង​ឈុត​ស្រី្ត​ខ្មែរ​ក្រុង​លង្វែក​អាយុកាល​១០​ឆ្នាំ

កីឡា៥ ម៉ោង មុន

សិក្ខាកាម​ទទួល​លទ្ធផល​ល្អ​៣០% សម្រាប់​សិក្សា​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​បង្វឹក​អន្តរជាតិ​កម្រិត ១​កីឡា​ទោចក្រយាន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services