ព័ត៌មានអន្ដរជាតិ
កងទ័ពអាមេរិក កំពុងបង្វឹកទាហានតៃវ៉ាន់ ស្របពេលតានតឹងខ្លាំងជាមួយ ចិន
នៅក្នុងបទសម្ភាសន៍ជាមួយ CNN ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានបញ្ជាក់ពីវត្តមានរបស់ទាហានអាមេរិកនៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ដោយលើកឡើងថា កងកម្លាំងអាមេរិកមួយចំនួនតូច កំពុងឈរជើងនៅតៃវ៉ាន់ ដើម្បីបង្វឹកទាហានតៃវ៉ាន់។

ភាពតានតឹងរវាងកោះតៃវ៉ាន់ និងចិន បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈក្រុងប៉េកាំងកាន់តែបង្កើនសម្ពាធផ្នែកយោធា និងនយោបាយ។
លោកស្រី Tsai បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងមានកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងបង្កើនសមត្ថភាពការពារជាតិរបស់យើង”។
នៅពេលសួរថាតើមានយោធាអាមេរិកប៉ុន្មាននាក់ ត្រូវបានដាក់ពង្រាយនៅតៃវ៉ាន់ លោកស្រីបាននិយាយដោយខ្លីថា មិនច្រើនដូចមនុស្សគិតទេ។

ការបញ្ជាក់នេះបានកើតឡើង ស្របពេលប្រទេសចិនកំពុងបង្កើនសម្ពាធយោធាយ៉ាងខ្លាំងទៅលើតៃវ៉ាន់ រួមទាំងបេសកកម្មម្តងហើយម្តងទៀតដោយយន្តហោះចម្បាំងរបស់ចិន នៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ផងដែរ។
ស្របពេលជាមួយគ្នានោះដែរ នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោកស្រី Tsai, រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បានប្រាប់អ្នកយកព័ត៌មានថា អន្តរកម្មយោធារវាងតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺច្រើននិងញឹកញាប់ណាស់ ហើយបានបន្តជាយូរមកហើយ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់លម្អិតទេ។
គួរបញ្ជាក់ថា ដូចប្រទេសភាគច្រើនដែរ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ទេ ប៉ុន្តែជាសម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់បំផុត និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ តៃវ៉ាន់ ត្រូវការអាវុធរយៈចម្ងាយឆ្ងាយ ដើម្បីកំញើញ ចិន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


