ព័ត៌មានអន្ដរជាតិ
ប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ រកឃើញករណី កូវីដជាលើកដំបូង
នៅទីបំផុត ប្រទេស តុងហ្គា បានកត់ត្រាករណីជំងឺកូវីដ-១៩ ជាលើកដំបូង បន្ទាប់ពីអ្នកដំណើរតាមយន្តហោះមកពីប្រទេសនូវែលសេឡង់ បានធ្វើតេស្តវិជ្ជមាននៅពេលមកដល់។
កោះមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលបានរួចផុតពីផលប៉ះពាល់នៃជំងឺរាតត្បាត ដោយសារតែការបិទព្រំដែនរបស់ខ្លួនចំពោះអ្នកដំណើរស្ទើរតែទាំងអស់។

ទោះបីជាយ៉ាងណាក៏ដោយ មានការភ័យខ្លាចថា ប្រសិនបើមេរោគនេះវាយលុក តុងហ្គា នោះប្រព័ន្ធសុខាភិបាលដ៏ទន់ខ្សោយរបស់ប្រទេសនេះ នឹងមិនអាចទប់ទល់បានទេ។
ប្រទេសហ្វីជី ដែលជាអ្នកជិតខាងរបស់តុងហ្គា បានខិតខំ ដើម្បីចៀសវាងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ រហូតដល់ខែមេសាឆ្នាំនេះ។
វីរុសបំប្លែងខ្លួន Delta បានវាយប្រហារខ្សែសង្វាក់កោះនេះ ដោយឆ្លងទៅមនុស្សជាង ៥០,០០០ នាក់ និងបានសម្លាប់មនុស្សជិត ៧០០នាក់។

ឥឡូវមានការភ័យខ្លាចថា រឿងដូចគ្នានេះ អាចកើតឡើងចំពោះប្រទេសតុងហ្គាដែរ ខណៈក្រុមមន្ត្រីកំពុងសម្រេចថាតើត្រូវចាត់វិធានការបែបណា ដើម្បីបញ្ឈប់ការរីករាលដាលដែលអាចកើតមាន។
នាយករដ្ឋមន្រ្តីតុងហ្គាលោក Pohiva Tu’i’onetoa បានបង្ហើបឲ្យដឹងថា អ្នកមានផ្ទុកកូវីដគឺស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ២១៥នាក់ដែលបានមកដល់តាមជើងហោះហើរពីទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់កាលពីថ្ងៃពុធ។
អ្នកធ្វើដំណើរត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ ហើយមកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតអំពីអ្នកឆ្លងនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកវិទ្យាសាស្រ្តរកឃើញវីរុសកូវីដបំប្លែងខ្លួន គ្រោះថ្នាក់ មិនខ្លាចវ៉ាក់សាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


