ព័ត៌មានអន្ដរជាតិ
អាមេរិក ពន្យារពេលអនុម័តវ៉ាក់សាំង Moderna សម្រាប់ក្មេងជំទង់
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna បាននិយាយកាលពីថ្ងៃអាទិត្យទី៣១ខែតុលាថា មន្ត្រីអាមេរិកបានពន្យារពេលអនុម័តវ៉ាក់សាំងកូវីដ របស់ខ្លួនសម្រាប់ក្មេងជំទង់ ដើម្បីទុកពេលបន្ថែមទៀត វាយតម្លៃលើហានិភ័យនៃជំងឺ រលាកសាច់ដុំបេះដូង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនជីវបច្ចេកវិទ្យានេះនិយាយថា រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA) កាលពីថ្ងៃសុក្រ បានជូនដំណឹងដល់ក្រុមហ៊ុន Moderna ថា ទីភ្នាក់ងារនេះត្រូវការពេលវេលាបន្ថែមទៀត ដើម្បីវាយតម្លៃការវិភាគអន្តរជាតិថ្មីៗអំពីហានិភ័យនៃជំងឺរលាកសាច់ដុំបេះដូងបន្ទាប់ពីការចាក់វ៉ាក់សាំង។
ការវាយតម្លៃថាតើត្រូវណែនាំវ៉ាក់សាំង Moderna សម្រាប់ក្មេងអាយុពី ១២ទៅ ១៧ឆ្នាំដែរឬអត់ អាចអូសបន្លាយពេលរហូតដល់ខែមករាឆ្នាំ២០២២។

ជំងឺរលាកសាច់ដុំបេះដូង និងហានិភ័យដែលពាក់ព័ន្ធ ធ្លាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងវ៉ាក់សាំង Pfizer និង Moderna ជាពិសេសក្នុងចំណោមក្មេងប្រុសជំទង់ និងបុរសវ័យក្មេង។
ទោះបីជាយ៉ាងណាក៏ដោយ CDC រកឃើញថា “ជំងឺរលាកសាច់ដុំបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំងប្រភេទ mRNA គឺកម្រណាស់និង ជាទូទៅមានកម្រិតស្រាល”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ក្រុមហ៊ុន Moderna គ្រោងផ្តល់វ៉ាក់សាំង ១ពាន់លានដូសទៀត ដល់ប្រទេសមានប្រាក់ចំណូលទាបនៅឆ្នាំ ២០២២
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


