ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី អនុញ្ញាតឲ្យចាក់វ៉ាក់សាំងកូវីដ Sinovac សម្រាប់កុមារអាយុពី ៦ ដល់ ១១ឆ្នាំ
ប្រទេសឥណ្ឌូណេស៊ីបានអនុម័តវ៉ាក់សាំងកូវីដ Sinovac Biotech សម្រាប់កុមារអាយុពី ៦ ដល់ ១១ឆ្នាំ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារអាហារនិងឱសថរបស់ខ្លួន។
គិតត្រឹមថ្ងៃចន្ទម្សិលមិញ ប្រទេសឥណ្ឌូណេស៊ី បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Sinovac ដែលផលិតដោយប្រទេសចិន សម្រាប់តែមនុស្សមានអាយុចាប់ពី១២ឆ្នាំឡើងទៅប៉ុណ្ណោះ។
លោក Penny K. Lukito ប្រធានទីភ្នាក់ងារនេះ បានប្រាប់សន្និសីទសារព័ត៌មានថា “ការអនុម័តនេះគឺជា ដំណឹងដ៏រីករាយ។ យើងប្រាកដថា ការចាក់វ៉ាក់សាំងដល់កុមារគឺជារឿងបន្ទាន់ ជាពិសេសឥឡូវការរៀនសូត្រដោយផ្ទាល់បានចាប់ផ្តើមហើយ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Siti Nadia Tarmizi មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា ការចាក់វ៉ាក់សាំងសម្រាប់កុមារ អាចចាប់ផ្តើមនៅដើមឆ្នាំក្រោយ ព្រោះខ្លួនកំពុងរង់ចាំការណែនាំបន្ថែមពីសមាគមគ្រូពេទ្យកុមាររបស់ប្រទេសឥណ្ឌូណេស៊ី និងការចាក់វ៉ាក់សាំងបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រទេសឈីលី និងកម្ពុជា ក៏បានអនុម័តវ៉ាក់សាំង Sinovac ដល់កុមារតូចៗផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ វ៉ាក់ សាំង Novavax ទទួល បាន ការ អនុញ្ញាត ប្រើ បន្ទាន់ លើក ដំបូង ពី ប្រទេស អាស៊ាន មួយ នេះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


