ព័ត៌មានអន្ដរជាតិ
ខណៈនេះ កម្ពុជា មានវ៉ាក់សាំងចាក់តែមួយដូស ២ ប្រភេទហើយ
គិតមកទល់ពេលនេះ កម្ពុជា ទទួលបានវ៉ាក់សាំងចាក់តែមួយដូស ចំនួន ២ ប្រភេទផ្សេងគ្នា និងសុទ្ធតែមានប្រសិទ្ធភាពខ្លាំងក្លា នៅក្នុងបណ្ដាប្រទេសដែលបានប្រើប្រាស់រួចមក។
ទន្ទឹមនេះដែរ យើងក៏ត្រូវដឹងលម្អិតពីប្រភេទវ៉ាក់សាំងនីមួយៗ និងប្រសិទ្ធភាពរបស់វ៉ាក់សាំងទាំងពីរ ដែលកម្ពុជាកំពុងមាន និងខ្លះបានប្រើប្រាស់តាមតំបន់ផ្សេងៗដែរហើយ។
១ Johnson & Johnson ផលិតនៅ អាមេរិក

-ដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
-ចាក់បានចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ។
-វ៉ាក់សាំង Johnson & Johnson ត្រូវបានបង្កើតឡើង ស្របតាមស្តង់ដារសុវត្ថិភាព អន្តរជាតិ និងមានប្រសិទ្ធភាពខ្លាំងក្លា ការពារជំងឺកូវីដ ១៩ និងវីរុសបំប្លែងខ្លួនច្រើនប្រភេទ ប្រមាណ ៨៥ ភាគរយ។
-សម្រាប់អ្នកចាក់ Johnson & Johnson ត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំងបញ្ចេញប្រសិទ្ធភាពក្នុងរាងកាយ។
-ដូចវ៉ាក់សាំងផ្សេងទៀតដែរ Johnson & Johnson អាចបណ្តាលឲ្យមានប្រតិកម្ម។ ភាគច្រើននៃប្រតិកម្ម គឺមានកម្រិតស្រាលទៅមធ្យម និងមានរយៈពេលខ្លីប៉ុណ្ណោះ។
-វ៉ាក់សាំង Johnson & Johnson មិនត្រូវបានណែនាំសម្រាប់ស្ត្រីមានផ្ទៃពោះទេ។ ប៉ុន្តែចំពោះស្រ្តីកំពុងបំបៅដោះកូន គឺជាក្រុមមនុស្សដែល WHO បានណែនាំឲ្យចាក់វ៉ាក់សាំងនេះ។
-Johnson & Johnson មានប្រសិទ្ធភាព ៦៦,៣ ភាគរយ ជាមួយតម្លៃ ១ដូស ១០ដុល្លារ ហើយអាចទុកក្នុងសីតុណ្ហភាពចន្លោះ ២ ទៅ ៨ អង្សាសេ។
គួរបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូស Johnson & Johnson ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសទាំងអស់ និងសម្រាប់យន្តការ COVAX កាលពីខែ មីនា ឆ្នាំ ២០២១ កន្លងទៅ។
២ Sputnik Light ផលិតនៅ រុស្សី

-អនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នៅកម្ពុជានាយប់ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២១ ។
-វ៉ាក់សាំង Sputnik Light គឺជាប្រភេទវ៉ាក់សាំង Sputnik V ដែលមានកម្រិតស្រាលជាងមុន និងមានសមាសធាតុផ្សំតែមួយ (rAd26) ។
-ចាក់បានអាយុ ១៨ ឆ្នាំឡើងទៅ។
-មានប្រសិទ្ធភាពជាង ៨៣ ភាគរយ ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta និងជាង ៩៤ភាគរយ ប្រឆាំងនឹងការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។ វ៉ាក់សាំងនេះនឹងប្រសិទ្ធភាព រយៈពេល ២៨ ថ្ងៃ បន្ទាប់ពីការចាក់រួច។
-Sputnik Light អាចរក្សាទុកនៅសីតុណ្ហភាព ២-៨ អង្សារសេ ក្នុងរយៈពេលពីរខែ ។
-ប្រតិកម្មតិចតួចបំផុត ដូចជាការឈឺចាប់នៅកន្លែងចាក់ គ្រុន ឈឺក្បាល អស់កម្លាំង និងឈឺសាច់ដុំ។
គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែ ឧសភា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន
ចុចអាន៖ដឹងឲ្យហើយ ពីផលរំខានខ្លះៗនៃវ៉ាក់សាំង Sputnik V របស់ រុស្សី ដើម្បីត្រៀមខ្លួនទុកមុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


