Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ចាប់​ខ្លួន​ CEO​ ក្រុម​ហ៊ុន​លក់ស្រោម​ដៃ​ពេទ្យ​មួយ​ទឹក​ទៅអាមេរិក

បានផុស

នៅ

ប៉ូលិស​ទី​ក្រុង​បាំង​កក ប្រទេស​ថៃ បាន​ចាប់​ខ្លួន​នាយក​ប្រតិបត្តិ (CEO) របស់​ក្រុម​ហ៊ុន​​ផលិតផល​​ពេទ្យ​ថៃ បន្ទាប់​ពីសារព័ត៌មាន CNN បាន​ស៊ើប​អង្កេត​ជុំ​វិញ​ការ​លក់​ស្រោម​ដៃ​ពេទ្យ​មួយ​ទឹក​​ទៅ​អាមេរិក។

ការិយាល័យ​ស៊ើប​អង្កេត​កណ្តាល​ថៃ (CIB) បាន​និយាយ​ថា លោក​ Kampee Kampeerayannon ​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ SkyMed និង​ជា​អតីត​មន្ត្រី​​ទ័ព​ជើង​អាកាស​ថៃ​ជាន់​ខ្ពស់​​ត្រូវ​បាន​ឃុំ​ខ្លួន បន្ទាប់​ពី​ចៅ​ក្រម​ម្នាក់​បាន​ចេញ​ដិកា​។

យោង​តាម​ប៉ូលិស​ថៃ​ថា មេ​ដឹក​នាំ​ក្រុម​ហ៊ុន​រូប​នេះ​ប្រឈម​នឹង​ការ​​ចោទ​ប្រកាន់ពី​បទ​ក្លែង​បន្លំសាធារណៈ និង​ចែក​ចាយ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​កុំព្យួទ័រ។​ យ៉ាង​ណា ប៉ូលិស​​ថា លោក​ Kampee បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ពុធ CIB បាន​និយាយ​ថា នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុន Sufficiency Economy City ដែល​ជា​ក្រុម​ហ៊ុន​​មេ​របស់ SkyMed ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ទី​ក្រុង​បាំងកក​កាល​ពី​ថ្ងៃ​អង្គារ៍​​ដោយ​មិន​ដាក់​ឈ្មោះ Kampee ទេ។

លោក Jirabhob Bhuridej  ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​កណ្តាល​ថៃ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ថា ៖«យើង​កំពុង​ជំរុញ​ឲ្យ​ភាគី​ខូច​ខាត​ណា​​ចេញ​មុខ​ និង​​​ផ្តល់​ព័ត៌មាន​ដល់យើង។ មាន​ឧ្រកិដ្ឋជន​ដែល​កំពុង​កេង​ប្រវ័ញ្ច​​​ក្នុង​ស្ថានភាព​អាក្រក់​ដែល​សម្ភារៈ​ពេទ្យ​​មាន​តម្រូវ​ការ​ខ្ពស់ ហើយ​បាន​បោក​ប្រាស​ប្រជាជន​ដែល​សង្ឃឹមលើ​ពួក​គេ»។

«នេះ​កំពុង​ធ្វើ​ឲ្យ​ខូច​ដល់​អ្នក​ផលិត​សម្ភារៈ​វេជ្ជសាស្ត្រ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ»។

CIB ​ធ្លាប់​បាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ FBI ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ក្រុម​ហ៊ុន​ SkyMed ​ជា​ការ​ឆ្លើយ​តប​នឹង​បណ្តឹង​ពី​អតិថិជន​នៅ​អាមេរិក។

ឥឡូវ​នេះ CIB និយាយ​ថា អតិថិជន​នៅ​អាមេរិក​បាន​ចំណាយ​ប្រាក់​៦.២​លាន​ដុល្លារ​ដើម្បី​ទិញ​ស្រោម​ដៃ​២​លាន​កេស​ពី​ក្រុម​ហ៊ុន​ SkyMed។ ប៉ុន្តែ​ចាប់​តាំង​ពី​លុយ​ត្រូវ​បាន​ភ្ជាប់​ទៅ​ក្រុម​ហ៊ុន​ក្នុង​ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​បង់​៤០​%មក មិន​ទាន់​មាន​ស្រោម​ដៃ​ណាមួយ​ទៅ​ដល់អតិថិជន​អាមេរិក​ទេ។

លោក Jirabhob និយាយ​ថា ៖«រដ្ឋាភិបាល​ថៃ​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ហើយ​យើង​នឹងធ្វើ​ឲ្យ​ប្រាកដ​ថា ផ្តល់​យុត្តិធម៌​ដល់​ភាគី​ខូច​ខាត»។

ក្រុម​ហ៊ុន​បាន​ចុះ​​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ហ៊ុន​អាមេរិក​ដើម្បី​​ផ្គត់​ផ្គង់​ស្រោម​ដៃ​ពេទ្យ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​បែរ​ជា​ផ្គត់​ផ្គង់​ស្រោម​​ដៃ​ជ័រ​​​គ្មាន​គុណភាព ឬ​ស្រោម​ដៃ​មួយ​ទឹក​​ដែល​ដាក់​ក្នុង​ប្រអប់​ដោយ​បញ្ជាក់​ថា ជា​ស្រោមដៃ​​ថ្នាក់​វេជ្ជសាស្ត្រ។ ​ស្រោម​ដៃ​ខ្លះ​ថែម​ទាំង​មាន​ទឹក សើម និង​កខ្វក់​ទៀត​ផង៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម