ព័ត៌មានអន្ដរជាតិ
អតីតព្រះនាង Mako និងស្វាមី ចាកចេញពី ជប៉ុន ទៅរស់នៅ អាមេរិក ក្នុងនាមជារាស្ត្រសាមញ្ញ
អតីតព្រះនាង Mako និងស្វាមី Komuro Kei បានចាកចេញពីប្រទេសជប៉ុន ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យម្សិលមិញ ។ ខណៈពេលប្តីប្រពន្ធមួយគូនេះ នឹងរស់នៅក្នុងទីក្រុងញូវយ៉ក ហើយជួលផ្ទះល្វែងមួយដែលមិត្តរបស់ Komuro ជួយរៀបចំ។
គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនាក់ ដែលមានអាយុ ៣០ ឆ្នាំ បានចាកចេញពីអាកាសយានដ្ឋាន Haneda ដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេ ក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលលោក Kei Komuro ធ្វើការជាស្មៀននៅក្រុមហ៊ុនច្បាប់មួយ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់ នៃសាកលវិទ្យាល័យ Fordham ជាមួយនឹងសញ្ញាប័ត្របណ្ឌិតក្នុងខែ ឧសភា ។
តាមពិតអតីតព្រះនាងជប៉ុនរូបនេះនិងស្វាមី គ្រោងនឹងចាកចេញទៅអាមេរិកតាំងពីយូរណាស់មកហើយ ប៉ុន្តែដោយសារតែជីតារបស់ព្រះនាង Mako និងព្រះបិតារបស់ព្រះចៅអធិរាជ Akishino គឺព្រះអង្គ Tatsuhiko Kawashima បានយាងសោយទិវង្គតកាលពីសប្តាហ៍មុន ហើយប្តីប្រពន្ធនេះ បានចូលរួមពិធីបុណ្យសពកាលពីថ្ងៃសៅរ៍ ។
គួរបញ្ជាក់ថា បុត្រីច្បងរបស់ព្រះចៅអធិរាជ Akishino និងមិត្តប្រុសបានរៀបការកាលពីថ្ងៃទី ២៦ ខែតុលា បន្ទាប់ពីមានភាពចម្រូងចម្រាស ជាច្រើនឆ្នាំជុំវិញជម្លោះហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រះមាតារបស់លោក Komuro Kei ដែលនាំឲ្យគូស្នេហ៍ទាំងពីរបោះបង់ចោលពិធីប្រពៃណីរៀបអភិសេករបស់ខ្សែរាជវង្ស ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតព្រះនាង Mako និងស្វាមី ចាប់ផ្ដើមជីវិតថ្មីជារាស្ត្រសាមញ្ញលើទឹកដី អាមេរិក

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស