ព័ត៌មានអន្ដរជាតិ
ថៃ កំពុងធ្វើការជាមួយ កម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែម ក្រោយបើកជាមួយម៉ាឡេស៊ី
អាជ្ញាធរម៉ាឡេស៊ីបានទទួលយកសំណើរបស់ប្រទេសថៃ ក្នុងការបើកច្រកព្រំដែន Tak Bai និង Buke Ta ក្នុងខេត្ត ណារ៉ាធីវ៉ាត់ ដែលត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit រំពឹងថា ការបើកច្រកព្រំដែនទាំងពីរនេះឡើងវិញក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងថៃ កាលពីថ្ងៃទី១៥ខែវិច្ឆិកា នឹងបង្កើនពាណិជ្ជកម្មរបស់ប្រទេសទាំង២យ៉ាងហោចណាស់ ៦០០ លានបាត (១៨.៣២ លានដុល្លារ) ក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសថៃមានច្រកព្រំដែនចំនួន ៩៧ ជាមួយប្រទេសជិតខាង ហើយ ៤៦ ក្នុងចំណោមនោះ បានបើកដំណើរការឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដ១៩ មានភាពប្រសើរឡើង។
ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មឆ្លងព្រំដែនមានទំហំទឹកប្រាក់ ១.២៧ទ្រីលានបាត កើនឡើង៣១,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

រីឯការនាំចេញបានរួមចំណែក ៧៧៨.៣៦ ពាន់លានបាត កើនឡើង ៣៨,០៦% ខណៈការនាំចូលមាន ៤៩៧.១៧ ពាន់លានបាត កើនឡើង ២២,៧៨%។
ស្របពេលជាមួយគ្នានោះដែរ លោក Jurin បន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីបើកច្រកព្រំដែនបន្ថែមទៀត រួមទាំង Tha Sen ក្នុងខេត្តត្រាត និង Nong Ian ក្នុងខេត្តស្រះកែវ ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Plus
ចុចអាន៖ ថៃ ទទួលភ្ញៀវទេសចរបរទេសសរុប ៤៤,៧៧៤ នាក់ ចាប់តាំងពីបើកប្រទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


