ព័ត៌មានអន្ដរជាតិ
ក្រោយជួបលោកស៊ី ពេលនេះលោក បៃដិន និយាយថា បញ្ហាឯករាជ្យតៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ ដោះស្រាយដោយខ្លួនឯង
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយយ៉ាងច្បាស់កាលពីល្ងាចថ្ងៃអង្គារថា លោកមិនបានលើកទឹកចិត្តដល់ “ឯករាជ្យ” របស់កោះតៃវ៉ាន់ទេ។
លោកបានលើកឡើងបែបនេះ ខណៈពេលរៀបរាប់អំពីវឌ្ឍនភាព ក្នុងអំឡុងកិច្ចពិភាក្សាអំពីបញ្ហាកោះនេះ ជាមួយសមភាគីចិនកាលពីល្ងាចថ្ងៃចន្ទ។
លោក បៃដិន បាននិយាយក្នុងរដ្ឋ New Hampshire ថា “ខ្ញុំបាននិយាយថា តៃវ៉ាន់ត្រូវតែសម្រេចចិត្ត មិនមែនយើងទេ។ យើងមិនលើកទឹកចិត្តឲ្យមានឯករាជ្យភាពឡើយ”។
ដោយសំដៅទៅច្បាប់ឆ្នាំ១៩៧៩ ដែលកំណត់វិធីសាស្រ្តរបស់អាមេរិកចំពោះកោះនេះ លោកបានលើកឡើងថា “យើងកំពុងលើកទឹកចិត្តឲ្យពួកគេធ្វើយ៉ាងពិតប្រាកដ នូវអ្វីដែលច្បាប់តៃវ៉ាន់ទាមទារ។ នោះហើយជាអ្វីដែលយើងកំពុងធ្វើ។ សូមពួកគេសម្រេចចិត្តដោយខ្លួនឯងទៅ”។
“យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងគាំទ្រច្បាប់តៃវ៉ាន់។ ឯករាជ្យភាពរបស់តៃវ៉ាន់ ទុកឲ្យតៃវ៉ាន់ធ្វើការសម្រេចចិត្តដោយខ្លួនឯង”។
គួរបញ្ជាក់ថា ការអះអាងរបស់លោក បៃដិន បានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោក ស៊ី ប្រាប់លោក បៃដិន ថា ចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ប្រសិនបើកងកម្លាំង គាំទ្រឯករាជ្យភាពតៃវ៉ាន់ ឆ្លងកាត់បន្ទាត់ក្រហម។
លោក ស៊ី បានព្រមានលោក បៃដិន ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់តៃវ៉ាន់ ប្រៀបដូចនឹងការប្រលែងលេងជាមួយភ្លើង។
អាជ្ញាធរតៃវ៉ាន់បានព្យាយាមម្តងហើយម្តងទៀតដើម្បីពឹងផ្អែកលើសហរដ្ឋអាមេរិក សម្រាប់ឯករាជ្យ។ មនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិក មានបំណងប្រើប្រាស់តៃវ៉ាន់ដើម្បីគ្រប់គ្រង ចិន។ និន្នាការនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដូចជាកំពុងលេងជាមួយភ្លើងអ៊ីចឹង ហើយអ្នកដែលលេងភ្លើងនឹងត្រូវរលាក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ លោក ស៊ី ប្រាប់ទៅ បៃដិន ៖ អាមេរិក កំពុងប្រលែងលេងជាមួយភ្លើង លើបញ្ហា កោះតៃវ៉ាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


