បុរសថៃ ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដ របស់អាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បុរសថៃ ស្លាប់ក្រោយចាក់វ៉ាក់សាំងកូវីដ របស់អាមេរិក

បានផុស

នៅ

បុរស​ម្នាក់​បាន​ស្លាប់ក្នុង​ផ្ទះខ្លួនឯងនៅ​ស្រុក Muang កាលពី​យប់​ថ្ងៃ​អង្គារ​ ភ្លាមៗ​បន្ទាប់​ពីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ប្រភេទ Moderna របស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសស៊ើបអង្កេត Adithes Phocharoen បាននិយាយថា សមត្ថកិច្ចបានទទួលទូរសព្ទពីផ្ទះរបស់គាត់ក្នុងស្រុក Muang នៃខេត្ត សាមុត ប្រាកាន នៅប្រហែលម៉ោង១២:៣០រំលងអាធ្រាត្រ។

ប៉ូលិសបានរកឃើញឈ្មោះ Sithipol Bovornkittipaisal អាយុ២៦ឆ្នាំ ដេកស្លាប់នៅជាន់ផ្ទាល់ដីនៃផ្ទះ ហើយមិនមានសញ្ញានៃការរំលោភបំពានលើរាងកាយទេ។

ម្តាយរបស់ Sithipol Sopa Khotpakdi អាយុ ៥០ ឆ្នាំបាននិយាយថា កូនប្រុសរបស់គាត់បានទទួលវ៉ាក់សាំង Sinovac ដូសទីមួយកាលពីដើមខែកញ្ញា ប៉ុន្តែមិនបានប្រាប់ថានៅឯណាទេ។

គាត់​បាន​ទៅចាក់​វ៉ាក់សាំង Moderna ជាដូសទី២នៅមន្ទីរពេទ្យ Synphaet Theparak កាលពីរសៀលថ្ងៃអង្គារហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ​ដោយ​មិន​មានផលរំខានអ្វីទាំងអស់។

ទោះបីជាយ៉ាងណាក៏ដោយ កាលពីយប់ថ្ងៃអង្គារ ខណៈពេលកំពុងលេងទូរសព្ទនៅជាន់ទី២ លោក Sithipol មានអាការឈឺទ្រូង និងពិបាកដកដង្ហើម។

ស្រ្តីជាម្តាយ​បាន​ទូរសព្ទ​ទៅ​ក្រុម​សង្គ្រោះ​បន្ទាន់​ពី​មន្ទីរពេទ្យ Paolo Samutprakarn។ ពេល​កំពុង​រង់ចាំ សាច់ញាតិ​បាន​លើក Sithipol ​ចុះ​មក​ជាន់​ផ្ទាល់​ដី។

ពេល​ក្រុម​គ្រូពេទ្យ​មក​ដល់ ​ពួក​គេ​បានធ្វើ​ការសង្គ្រោះបេះដូង និង​ប្រើ​ឧបករណ៍ឆក់ ប៉ុន្តែ​មិន​អាចឲ្យ​គាត់​រស់​ឡើង​វិញ​បាន​ទេ។

សាកសពរបស់ Sithipol ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi Chakri Naruebodindra ដើម្បីធ្វើកោសល្យវិច័យ រកមើលថាតើការស្លាប់របស់គាត់ ពិតជាទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដមែនឬទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services