ព័ត៌មានអន្ដរជាតិ
ឧបករណ៍តេស្ត PCR មួយចំនួន មិនអាចរកឃើញវីរុសបំប្លែងថ្មី Omicron ទេ (មានវីដេអូ)
ឧបករណ៍តេស្ត Polymerase Chain Reaction (PCR) មួយចំនួន ប្រហែលមិនអាចរកឃើញវីរុសកូវីដ១៩បំប្លែងខ្លួនបានទេ ដោយសារវីរុសនេះអាចមានសមត្ថភាពក្នុងការលូតលាស់។ នេះបើយោងតាមមន្ទីរពិសោធន៍ Ramathibodi Hospital Centre for Medical Genomics ដែលបានបង្ហោះលើទំព័រ Facebook របស់ខ្លួនកាលពីថ្ងៃសៅរ៍។

នាពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីបំផុតឈ្មោះ Omicron គឺស្ថិតក្នុងចំណោមវីរុសបំប្លែងខ្លួនដែលគួរឲ្យព្រួយបារម្ភ ស្រដៀងនឹងប្រភេទ Delta ដែរ។
ទន្ទឹមនឹងនេះ អ្នកវិទ្យាសាស្ត្រអាហ្រ្វិកម្នាក់ បានបង្ហោះកូដហ្សែននៃសំណាកវីរុស Omicron ចំនួន១១៥ ទៅលើមូលដ្ឋានទិន្នន័យមេរោគកូវីដ GISAID ក្នុងគោលបំណងឲ្យអ្នកវិទ្យាសាស្ត្រផ្សេងទៀតនៅទូទាំងពិភពលោក ធ្វើការស្រាវជ្រាវ។

មជ្ឈមណ្ឌលនេះបានពន្យល់ថា ខ្លួនបានបើកការធ្វើតេស្តដោយប្រើសំណាក Omicron ចំនួន ១១៥ និងឧបករណ៍ធ្វើតេស្ត PCR ដែលត្រូវបានអនុម័តដោយ WHO តាមរយៈកម្មវិធី Nextclade។
មជ្ឈមណ្ឌលដដែលបន្តថា “យើងបានរកឃើញថា ឧបករណ៍ធ្វើតេស្ត PCR មួយចំនួន អាចផ្តល់ភាពវិជ្ជមានខ្សោយ ឬអវិជ្ជមានមិនពិត ដោយសារមេរោគនេះអាចមានសមត្ថភាពលូតលាស់”។
ស្របពេលជាមួយគ្នានោះ មជ្ឈមណ្ឌលក៏បានណែនាំផងដែរ ឲ្យមជ្ឈមណ្ឌលធ្វើតេស្តកូវីដនានាត្រូវប្រើឧបករណ៍ធ្វើតេស្ត PCR ដែលអាចរកឃើញវីរុសបំប្លែងខ្លួន Omicron ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ គេសង្ស័យថា WHO មិនប្រើអក្សរ Xi របស់ក្រិក យកទៅដាក់ឈ្មោះវីរុសបំប្លែងថ្មី ដើម្បីកុំឲ្យ ចិន ខឹង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ