តាលីបង់ និង មីយ៉ាន់ម៉ា សុទ្ធតែមិនត្រូវបានអនុញ្ញាតឲ្យចូល UN
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

តាលីបង់ និង មីយ៉ាន់ម៉ា សុទ្ធតែមិនត្រូវបានអនុញ្ញាតឲ្យចូល UN

បានផុស

នៅ

គណៈកម្មាធិការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធបានពន្យារពេលការសម្រេចចិត្តមួយស្តីពីថាតើនរណានឹងតំណាងឲ្យប្រទេសអាហ្វហ្គានីស្ថាន និងមីយ៉ាន់ម៉ា នៅ ឯស្ថាប័នពិភពលោកដែលមានសមាជិកចំនួន ១៩៣ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ​មាន​ន័យ​ថា តំណាង​ក្រុម​តាលីបង់​អាហ្វហ្កានីស្ថាន និង​យោធា​មីយ៉ាន់ម៉ា នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ស្ថាប័ន​ពិភពលោក​សម្រាប់​ពេល​នេះនោះ​ទេ ។

ទន្ទឹមនោះ ឯកអគ្គរដ្ឋទូត UN របស់ប្រទេសស៊ុយអែតលោកស្រី Anna Enestrom បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វារនៃគណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណរបស់មហាសន្និបាត ដែលលោកស្រីធ្វើជាប្រធានថា គណៈកម្មាធិការបានធ្វើការសម្រេចចិត្តបែបនេះ បន្ទាប់ពីពិនិត្យលើលិខិតបញ្ជាក់អត្តសញ្ញាណក្នុងស្ថានភាពប្រទេសទាំងពីរនេះ ។

គណៈកម្មាធិការបញ្ជាក់អត្តសញ្ញាណ ដែលមានសមាជិកចំនួន ៩ រូប មានកាតព្វកិច្ចពិនិត្យលិខិតបញ្ជាក់អត្តសញ្ញាណរបស់តំណាងរដ្ឋជាសមាជិក និងរាយការណ៍ទៅ មហាសន្និបាតនៅ ទីនោះ ។

គួរបញ្ជាក់ថា ក្រុមតាលីបង់ដែលបានដណ្តើមអំណាចកាលពីពាក់កណ្តាលខែសីហាពីរដ្ឋាភិបាលដែលទទួលស្គាល់ជាអន្តរជាតិ បានតែងតាំងអ្នកនាំពាក្យដែលមានមូលដ្ឋាននៅ ទីក្រុងដូហារបស់ខ្លួនគឺលោក Suhail Shaheen ជាឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអាហ្វហ្គានីស្ថាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កងទ័ព មីយ៉ាន់ម៉ា ចាប់ខ្លួនគ្រូពេទ្យ ១៨នាក់ ដោយសារព្យាបាលភេវករ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥ ម៉ោង មុន

មេ ONE នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ម៉ឺន​ដុល្លារ​អាមេរិក​គ្រប់​ព្រឹត្តិការណ៍​ប្រកួត

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី ជាង​៣​ម៉ឺន​នាក់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣

ជំនឿ៧ ម៉ោង មុន

ខែ ​៤នេះ ជួបសំណាងអាក្រក់ខ្លាំងជាងគេ នាដើមឆ្នាំ២០២២

នយោបាយ៧ ម៉ោង មុន

គិត​ត្រឹម​ថ្ងៃទី​១២ ខែមករា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ទទួលបាន​ពាក្យបណ្តឹង​ចំនួន​២៦​បណ្តឹង​

ព័ត៌មានជាតិ៨ ម៉ោង មុន

រមណីយដ្ឋាន “​ទឹកធ្លាក់​ភ្នំ​៥៣” ដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ជាទី​តាំង​ដ៏​មាន​សក្ដានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​យ៉ាងខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services