កងទ័ពមីយ៉ាន់ម៉ា ចាប់ខ្លួនគ្រូពេទ្យ ១៨នាក់ ដោយសារព្យាបាលភេវករ 
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កងទ័ពមីយ៉ាន់ម៉ា ចាប់ខ្លួនគ្រូពេទ្យ ១៨នាក់ ដោយសារព្យាបាលភេវករ 

បានផុស

នៅ

យោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនគ្រូពេទ្យចំនួន ១៨ នាក់ ដោយសារតែពួកគេ ព្យាបាលអ្នកជំងឺដែលជាសមាជិកនៃ “អង្គការភេរវករ”។ សមាជិកនៃ “អង្គការភេរវករ” ត្រូវបានយោធាមីយ៉ាន់ម៉ា សំដៅទៅលើក្រុមខុសច្បាប់ ប្រឆាំងរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពបានធ្វើការចាប់ខ្លួននេះ ក្នុងអំឡុងការវាយឆ្មក់កាលពីថ្ងៃចន្ទ លើព្រះវិហារមួយក្នុងទីក្រុង Loikaw នៃរដ្ឋ Kayah ភាគខាងកើត ដែលនៅទីនោះ ពួកគេបានរកឃើញអ្នកជំងឺចំនួន ៤៨នាក់ ដែលកំពុងទទួលការព្យាបាល ក្នុងនោះមាន៧នាក់ កើតជំងឺកូវីដ១៩។

កាសែត Global New Light of Myanmar ដែលជាអ្នកនាំពាក្យរបស់យោធាបានចុះផ្សាយថា “ខ្លួនដឹងថា ការព្យាបាលក្រៅផ្លូវការ កំពុងត្រូវបានផ្តល់ជូនអ្នករបួស និងអ្នកជំងឺមកពីអង្គការភេរវករ”។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍​មិន​បាន​បញ្ចេញ​ឈ្មោះ​អង្គការ​នោះ​ទេ។ កាសែតដដែលផ្សាយថា គ្រូពេទ្យ​១៨​នាក់​ដែល​​ចាប់ខ្លួនបាន ​នឹង​ត្រូវ​ដោះស្រាយ​តាម​ច្បាប់ ។

គួរបញ្ជាក់ថា ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​មី​យ៉ាន់​ម៉ា ជិត​ដួលរលំ​ទៅហើយ ចាប់តាំងពី​កងទ័ព​ ​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ​។

Myanmar troops arrest 18 medics for treating 'terrorists' in church

បុគ្គលិកពេទ្យជាច្រើន បានចូលរួមក្នុងចលនាមិនគោរពច្បាប់ស៊ីវិល ហើយបានបដិសេធធ្វើការនៅក្នុងមន្ទីរពេទ្យដែលគ្រប់គ្រងដោយយោធា ដើម្បីតវ៉ាចំពោះការគ្រប់គ្រងរបស់យោធា។

យោងតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងថា កន្លែងថែទាំសុខភាព និងគ្រូពេទ្យជាច្រើនត្រូវបានក្រុមសន្តិសុខកំណត់គោលដៅ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកកាសែតអាមេរិក ប្រាប់ស្ថានភាពពេលជាប់ឃុំ ក្រោយត្រូវ មីយ៉ាន់ម៉ា ដោះលែងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services