ព័ត៌មានអន្ដរជាតិ
WHO និយាយប៉ុន្មានម៉ាត់នេះ ធ្វើឲ្យគ្រប់គ្នាធូរចិត្តបន្តិច អំពីវីរុសបំប្លែងខ្លួន Omicron
តាមការរកឃើញដំបូងបានបង្ហាញថា ករណីវីរុសកូវីដ១៩បំប្លែងខ្លួន Omicron ភាគច្រើនគឺ “ស្រាល”។ នេះបើតាមការអះអាងពីមន្ត្រីអង្គការសុខភាពពិភពលោក (WHO)។

ថ្លែងក្នុងនាមអង្គការនេះ មន្ត្រីដដែលបាននិយាយថា មិនមានភ័ស្តុតាងបង្ហាញថា ប្រសិទ្ធភាពវ៉ាក់សាំងត្រូវបានកាត់បន្ថយដោយមេរោគប្រភេទថ្មីនេះនោះទេ ប៉ុន្តែនិយាយថា បម្រែបម្រួលមួយចំនួននៃមេរោគនេះ បានបង្ហាញពីការកើនឡើងហានិភ័យនៃការឆ្លងលឿនជាងមុន។
មានបម្រែបម្រួលជាង៤០ ត្រូវបានគេកំណត់អត្តសញ្ញាណជាមួយមេរោគបំប្លែងថ្មី Omicron។

ស្របពេលជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងសុខាភិបាលរបស់ប្រទេស បុតស្វាណា បាននិយាយកាលពីថ្ងៃអង្គារថា ១៦ករណីក្នុងចំណោម១៩ករណីនៃវីរុសបំប្លែងខ្លូន Omicron ដែលបានរកឃើញនៅក្នុងប្រទេសនេះ គឺមិនមានរោគសញ្ញា។
ដោយផ្តល់ភ័ស្តុតាងនៅគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់រដ្ឋាភិបាលកាលពីថ្ងៃពុធ លោកសាស្រ្តាចារ្យ Neil Ferguson បាននិយាយថា វាអាចចំណាយពេលទៅដល់ចុងខែនេះ ទើបគេអាចដឹងច្បាស់ថាតើ វីរុសបំប្លែងខ្លូន Omicron គួរឲ្យព្រួយបារម្ភខ្លាំងកម្រិតណា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ ទីបំផុត អាមេរិក រកឃើញករណីដំបូង នៃវីរុសបំប្លែងខ្លួន Omicron
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


