មន្ត្រី​កំពូល​ អាមេរិក-​ចិន ​ជួបប្រជុំគ្នា ​ចំ​ពេល​មាន​ភាព​តានតឹង​ អាវុធល្បឿនលឿនជាងសំឡេងនៅ ​តៃវ៉ាន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មន្ត្រី​កំពូល​ អាមេរិក-​ចិន ​ជួបប្រជុំគ្នា ​ចំ​ពេល​មាន​ភាព​តានតឹង​អាវុធល្បឿនលឿនជាងសំឡេងនៅ ​តៃវ៉ាន់

បានផុស

នៅ

សារព័ត៌មាន South China Morning Post បានរាយការណ៍នៅ ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងរៀបចំកិច្ចប្រជុំមួយរវាងមន្ត្រីយោធាកំពូលរបស់ពួកគេ ដើម្បីពិភាក្សាអំពីការកើនឡើងនៃភាពតានតឹងជុំវិញការប្រកួតប្រជែងសព្វាវុធរបស់តៃវ៉ាន់ និងសហរដ្ឋអាមេរិក ដើម្បីបង្កើតអាវុធល្បឿនលឿនជាងសំឡេងដ៍សាហាវបំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតដែលមានមូលដ្ឋាននៅ ទីក្រុងហុងកុងបានដកស្រង់ប្រភពមួយ ដោយនិយាយថា “វាគឺជាការសម្របសម្រួលមួយដែលសម្រេចបានក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងលោក ស៊ី និងបៃដិន ខណៈមេដឹកនាំទាំងពីរបានបញ្ជាឲ្យយោធាពិភាក្សាអំពីការរៀបចំនេះ” ។

បើយោងតាមកាសែត South China Morning Post បានរាយការណ៍ថា ទម្រង់ និងព័ត៌មានលម្អិតនៃការសន្ទនាមិនទាន់ត្រូវបានបញ្ជាក់នៅ ឡើយទេ ប៉ុន្តែប្រភពបាននិយាយថា ការហៅ ទូរសស័ព្ទ ឬសន្និសីទតាមវីដេអូអនឡាញនៅដើមខែមករា កំពុងត្រូវបានពិចារណា ។

បន្ទាប់ពីកិច្ចប្រជុំតាមអនឡាញកាលពីខែមុនរវាងប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រទេសទាំងពីរបានពិភាក្សាអំពីលទ្ធភាពដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ជួបពិភាក្សាជាមួយលោក Xu Qiliang អនុប្រធានគណៈកម្មការយោធាកណ្តាលរបស់ប្រទេសចិន និងលោក​ Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានជំរុញកិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលប្រទេសចិនបានពង្រឹងការដាក់ពង្រាយយន្តហោះចម្បាំងចូលទៅ ក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ដើម្បីព្រមានយ៉ាងម៉ឺងម៉ាត់ទៅ កាន់សមភាគីរបស់លោកជុំវិញកោះនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន អួតថាអាចទប់ស្កាត់វីរុសបំប្លែងខ្លួន Omicron ដូចកាលធ្លាប់ធ្វើជាមួយ Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services