ព័ត៌មានអន្ដរជាតិ
ចាក់វ៉ាក់សាំងដូសជំរុញបានប៉ុន្មានខែ ទើបអាចការពារ Omicron ?
វីរុសបំប្លែងខ្លួន អូមីក្រុង (Omicron) កំពុងរាលដាលច្រើនឡើងៗ នៅទូទាំងពិភពលោក និងកំពុងកបង្កក្ដីបារម្ភជាសកល ខណៈប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការទប់ទល់នឹងវីរុសបំប្លែងថ្មីនេះ នៅមិនទាន់មានទិន្នន័យច្បាស់ការនៅឡើយ។

ស្របពេលគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលអ៊ីស្រាអែលបានអះអាងថា អ្នកចាក់វ៉ាក់សាំងដូសជំរុញរួចរាល់ នឹងទទួលបានការពារពីវីរុសបំប្លែង អូមីក្រុង។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ៊ីស្រាអែល លោក Nitzan Horowitz ថ្លែងថា មនុស្សដែលបានចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ បាន៦ខែ រាងកាយពួកគេនឹងត្រូវបានការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួន អូមីក្រុង។ មិនតែប៉ុណ្ណោះ សូម្បីអ្នកដែលបានចាក់វ៉ាក់សាំងតែពីរដូស ក៏ទទួលបានការពារពីវីរុសបំប្លែងខ្លួន អូមីក្រុង បានដែរ។ នេះបើយោងតាមស្ថានភាពជាក់ស្ដែងរបស់អ្នកជំងឺ អូមីក្រុង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងប្រទេសអ៊ីស្រាអែល ខណៈទិន្នន័យផ្លូវការ ត្រូវរង់ចាំប៉ុន្មានសប្ដាហ៍ទៀត។

ស្របពេលជាមួយគ្នាដែរ បណ្ដាញសារព័ត៌មានអ៊ីស្រាអែល បានបញ្ចេញរបាយការណ៍ស្ដីពីសមត្ថភាពរបស់វ៉ាក់សាំង Pfizer ប្រឆាំងនឹង អូមីក្រុង ដែលវាមានប្រសិទ្ធភាព ៩០ភាគរយក្នុងការការពារវីរុសបំប្លែងខ្លួនថ្មីនេះ ខណៈអ្នកដែលមិនបានចាក់វ៉ាក់សាំងដូសជំរុញ អាចមានឱកាសវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរខ្លាំងជាងអ្នកបានដែលបានចាក់រហូតដល់ ២.៤ ដង។ របាយការណ៍កត់សម្គាល់ថា វ៉ាក់សាំង Pfizer មានប្រសិទ្ធភាព ៩៣ ភាគរយក្នុងការការពារអាការធ្ងន់ធ្ងរក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ឬអ្នកទទួលបានដូសជំរុញរួចរាល់។
ដូចគ្នាដែរ វ៉ាក់សាំងដទៃៗទៀត ក៏មានសមត្ថភាពការពារវីរុសបំប្លែងខ្លួនផ្សេងៗ រួមទាំងវីរុសបំប្លែងខ្លួន អូមីក្រុង គ្រាន់តែពេលនេះ មិនទាន់ប្រមូលបានទិន្នន័យពេញលេញប៉ុណ្ណោះ។

ដោយឡែក យោងតាមរបាយការណ៍ ពីអាហ្វ្រិកខាងត្បូង សមត្ថភាពរបស់ អូមីក្រុង ក្នុងការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់មានហានិភ័យ ១.៣ ដងខ្ពស់ជាងវីរុសបំប្លែងខ្លួន ដែលតា ប៉ុន្តែរោគសញ្ញារបស់វាមិនសូវធ្ងន់ធ្ងរនោះទេ។
ទោះយ៉ាងណា លោក Nitzan Horowitz និយាយថា វ៉ាក់សាំងពិតជាមានសារៈសំខាន់ណាស់ កំលុងពេលនេះ។ អ្នកណាដែលប៉ះពាល់នឹងវីរុសបំប្លែងខ្លួន ដោយមិនមានវ៉ាក់សាំង នឹងប្រឈមហានិភ័យខ្លាំងបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


