ព័ត៌មានអន្ដរជាតិ
ជនស៊ីវិល ១៤នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំង ឥណ្ឌា ដោយសារច្រឡំថា ជាក្រុមឧទ្ទាម
មន្ត្រីរដ្ឋាភិបាល និងយោធាបាននិយាយនៅ ថ្ងៃនេះថា យ៉ាងហោចណាស់ជនស៊ីវិលកុលសម្ព័ន្ធ ១៤ នាក់ និងបុគ្គលិកសន្តិសុខម្នាក់ ត្រូវបានសម្លាប់ដោយច្រឡំ នៅ ពេលដែលកងកម្លាំងឥណ្ឌា បានបើកការបាញ់ប្រហារមិនរើសមុខ នៅ ក្នុងរដ្ឋ Nagaland ភាគឦសានដាច់ស្រយាល។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បាននិយាយថា លោក “មានការសោកស្ដាយ” ចំពោះព័ត៌មាននៃជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុកាលពីយប់ថ្ងៃសៅ រ៍។
នាយករដ្ឋមន្ត្រីទីក្រុង Nagaland លោក Neiphiu Rio បានប្រាប់រ៉យទ័រថា ការស៊ើបអង្កេតនឹងត្រូវបានធ្វើឡើង ហើយអ្នកទោសត្រូវទទួលទោស នៅ ក្នុងឧបទ្ទវហេតុនេះ ដែលលោកចាត់ទុកថាជាការបរាជ័យផ្នែកចារកម្ម។
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ដែលមានមូលដ្ឋាននៅ ទីក្រុង Nagaland បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងនិងជុំវិញភូមិ Oting ក្នុងស្រុក Mon ជាប់ព្រំដែនមីយ៉ាន់ម៉ា ក្នុងអំឡុងប្រតិបត្តិការប្រឆាំងការបះបោរដែលធ្វើឡើងដោយសមាជិកនៃ Assam Rifles ដែលជាផ្នែកមួយនៃកងកម្លាំងសន្តិសុខឥណ្ឌាដែលដាក់ពង្រាយនៅ ក្នុងរដ្ឋ។

មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់រ៉យទ័រដោយសុំមិនបញ្ចេញឈ្មោះថា “ទាហានមានព័ត៌មានសម្ងាត់អំពីចលនាសកម្មប្រយុទ្ធនៅក្នុងតំបន់ ហើយពេលឃើញឡានដឹកទំនិញ ពួកគេបានច្រឡំកម្មករអណ្ដូងរ៉ែថាជាពួកឧទ្ទាម ហើយបានបាញ់សម្លាប់កម្មករ ៦នាក់” ។

លោកបាននិយាយថា “បន្ទាប់ពីព័ត៌មាននៃការបាញ់ប្រហាររីករាលដាលនៅ ក្នុងភូមិ ប្រជាជនកុលសម្ព័ន្ធរាប់រយនាក់ បានឡោមព័ទ្ធជំរំដោយកំហឹង។ ពួកគេបានដុតរថយន្ត Assam Rifles និងបានប៉ះទង្គិចជាមួយទាហានដោយប្រើអាវុធ” ។
គួរបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឥណ្ឌាបានព្យាយាមបញ្ចុះបញ្ចូលមីយ៉ាន់ម៉ា ឲ្យបណ្ដេញពួកឧទ្ទាមចេញពីមូលដ្ឋាននៅក្នុងព្រៃក្រាស់ នៃតំបន់ដែលមានព្រំប្រទល់ជាប់ Nagaland, Manipur និង Arunachal Pradesh ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


