ព័ត៌មានអន្ដរជាតិ
ទីក្រុង Rio de Janeiro លុបចោលពិធីអបអរឆ្លងឆ្នាំ ក្រោយរកឃើញ Omicron ៦ករណី
ប្រទេសប្រេស៊ីល បានលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដ៏ល្បីល្បាញរបស់ខ្លួន នៅក្នុងទីក្រុង Rio de Janeiro ដោយសារការភ័យខ្លាចថា ពិធីនេះអាចប្រែទៅជាព្រឹត្តិការណ៍បង្កការចម្លងរោគរីករាលដាល បន្ទាប់ពីមន្ត្រីសុខាភិបាលបានរាយការណ៍ករណីវីរុសបំប្លែងខ្លួន Omicron ចំនួនប្រាំមួយករណី កាលពីសប្តាហ៍មុន។
លោកអភិបាលក្រុង Eduardo Paes បានប្រកាសពីការសម្រេចចិត្តរបស់គាត់កាលពីថ្ងៃសៅរ៍ បើទោះបីជាធ្លាប់បានសន្យាថា នឹងអបអរពិធីឆ្លងឆ្នាំចូល២០២២ ជាមួយពិធីជប់លៀងធំបំផុតមិនធ្លាប់មាន ដោយមានការបាញ់កាំជ្រួច និងសិល្បករសម្តែងនៅលើឆាករាប់សិបកន្លែងទូទាំងទីក្រុងក៏ដោយ។
ប៉ុន្តែការប្រារព្ធពិធីប្រចាំឆ្នាំដែលទាក់ទាញអ្នកស្រុក និងអ្នកទេសចរមួយលាននាក់ នៅតាមបណ្តោយឆ្នេរសមុទ្រ Copacabana ត្រូវបានផ្អាកវិញ បន្ទាប់ពីទីក្រុងចំនួន២០ផ្សេងទៀត រួមទាំង São Paulo និង Salvador ផងដែរបានសម្រេចលុបចោលផែនការរបស់ពួកគេនៅថ្ងៃទី៣១ខែធ្នូ។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងពីរផ្សេងទៀតគឺ Florianópolis និង Recife នឹងបន្តរៀបចំព្រឹត្តិការណ៍ជាមួយការបាញ់កាំជ្រួចដូចដែលបានគ្រោងទុក ប៉ុន្តែមិនមានពិធីជប់លៀងទេ។
យ៉ាងណាក្តី គេមិនដឹងទេថាតើ រដ្ឋាភិបាលទីក្រុង Rio de Janeiro នឹងនៅតែបន្តជាមួយផែនការសម្រាប់ពិធីបុណ្យ Carnival ដ៏ល្បីល្បាញលើពិភពលោក នៅក្នុងខែមករាឬក៏អត់។
គួរបញ្ជាក់ថា ប្រទេសប្រេស៊ីល គឺជាចំណុចកណ្តាលនៃការផ្ទុះរោគរាតត្បាតនៅក្នុងតំបន់អាមេរិកឡាទីន ដែលមានអ្នកស្លាប់ដោយសារមេរោគឆ្លងចំនួន៦១៥,៦៣៦នាក់ ឈរនៅលំដាប់ទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក។
ប្រេស៊ីលបានបញ្ជាក់ពីករណី Omicron ទីប្រាំមួយរបស់ខ្លួនកាលពីថ្ងៃសៅរ៍នៅទីក្រុង Santa Cruz do Sul បន្ទាប់ពីការធ្វើតេស្តវិជ្ជមានលើស្ត្រីប្រេស៊ីលម្នាក់ ដែលវិលត្រឡប់មកពីប្រទេសអាហ្វ្រិកខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន មិនរស់ជាមួយកូវីដទេ ហើយប្រាប់ឲ្យត្រៀមចាក់វ៉ាក់សាំង ពេញមួយជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ