ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកស្លាប់កើនដល់ ៣៤នាក់ ក្រោយផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ី (មានវីដេអូ)
ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើង Semeru ក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៣៤ នាក់ហើយខណៈ១៧នាក់ទៀតនៅបាត់ខ្លួន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយពីទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះ កាលពីថ្ងៃទី ៧ ខែធ្នូ។

លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា គ្រោះមហន្តរាយនេះ ក៏បានបង្ខំឲ្យមនុស្សជិត៣,៧០០នាក់ត្រូវជម្លៀសចេញ ហើយបានបំផ្លាញផ្ទះជិត ៣,០០០ខ្នងនិងសាលារៀនចំនួន៣៨ផងដែរ។
ផេះហុយចេញពីភ្នំភ្លើង បានគ្របដណ្តប់លើស្រុក Lumajang នៅក្នុងខេត្តជ្វាខាងកើត ដែលបណ្ដាលឲ្យមានការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រុកត្រូវបានគេណែនាំឲ្យនៅរង្វង់ចម្ងាយ ៥គីឡូម៉ែត្រពីភ្នំភ្លើង។

ការងារជួយសង្គ្រោះត្រូវបានធ្វើឡើងទាំងលំបាក ដោយសារលំហូរទឹកនិងភ្លៀងដែលមានសារធាតុមិនល្អពីភ្នំភ្លើង។
គួរបញ្ជាក់ថា ភ្នំភ្លើង Semeru កម្ពស់ ៣,៦០០ ម៉ែត្រ ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មជិត ១៣០ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ពីមុន វាបានផ្ទុះឡើងក្នុងខែមករា ដោយបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួន ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Plus
ចុចអាន៖ មកមើលវីដេអូ និងរូបភាពរន្ធត់ពីការផ្ទុះភ្នំភ្លើងនៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


